នេះជារឿងមួយដ៏មិនគួរឲ្យជឿ ថានឹងកើតឡើង ខណៈពេលដែលក្មេងស្រីពេញវ័យក្រមុំម្នាក់ ក្លាយជាទំនិញ ឬជារបស់ដោះដូរសម្រាប់ ប្ដីប្រពន្ធមួយគូទៅវិញ។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា ក្មេងស្រីដែលជាជនរងគ្រោះនេះ មានឈ្មោះថា ម៉ី អាយុ ១៧ឆ្នាំ ដែលជាអ្នករស់នៅក្នុង ទីក្រុង Jiamusi ខេត្ដ Heilongjiang ប្រទេសចិន។ នៅក្នុងថ្ងៃកើតហេតុនោះ ជនរងគ្រោះបានដើរសំដៅមកផ្ទះ តែក៏ត្រូវបានស្ដ្រីមានផ្ទៃពោះម្នាក់ ដែលមានឈ្មោះថា ថាន សុំជំនួយ និងសុំឲ្យនាងជូនទៅផ្ទះ ដោយសារតែមានអាការៈមិនសូវស្រួល។ ក្រោយពីមកដល់ផ្ទះរបស់ស្ដ្រីមានផ្ទៃពោះនេះ ប្ដីរបស់ស្ដ្រីនេះក៏ទទួលស្វាគមន៍នាង យ៉ាងកក់ក្ដៅគឺ ឲ្យនាងបរិភោគទឹកដោះគោជូរ ដែលការពិតនៅក្នុងមានផ្ទុកថ្នាំងងុយដេក។ យ៉ាងណាមិញ ប្ដីស្ដ្រីនេះក៏ចាប់រំលោភ នាងយ៉ាងសាហាវ ដែលទោះបីជាក្មេងស្រីរងគ្រោះ នៅមានស្មារតីបន្ដិចបន្ដួចក៏ដោយ។ ក្រោយពីរំលោភ គូស្នេហ៍ប្ដីប្រពន្ធដ៏សាហាវនេះ បានសម្លាប់នាង ដោយប្រើខ្នើយខ្ទប់មុខនាង។

តាមសម្ដីរបស់អ្នកជិតខាងបានឲ្យដឹងថា ស្ដ្រីមានផ្ទៃពោះ ធ្លាប់ត្រូវបានប្ដីចាប់បាន ខណៈពេលដែលរួមភេទជាមួយនឹង បុរសផ្សេងទៀត ដែលនៅក្នុងនោះ ស្ដ្រីនេះក៏បានសន្យានឹងប្ដីថា នឹងស្វែងរកនារីក្រមុំឲ្យប្ដីរួមភេទវិញម្ដង។

ក្រោយពីម៉ី បានបាត់ខ្លួន ក៏ត្រូវក្រុមគ្រួសារតាមស្វែងរក និងប្ដឹងប៉ូលីស ដែលនៅក្នុងនោះ ប៉ូលីសក៏បានតាមដាន និងសើុបអង្កេត រហូតមកដល់ផ្ទះរបស់ប្ដីប្រពន្ធមួយគូនេះតែម្ដង។ នៅក្នុងនោះក៏មានភស្ដុតាងមួយ បានបញ្ជាក់ថា ប្ដីប្រពន្ធនេះ បានយកថង់សំរាមធំអូសចេញពីក្នុងផ្ទះ លើកដាក់ក្នុងឡាន និងបើកឡានចេញតែម្ដង។

ទោះជាយ៉ាងណា គូស្នេហ៍ចិត្ដព្រៃផ្សៃនេះ ត្រូវបានប៉ូលីសចាប់ខ្លូន ក្រោយពីប្រពន្ធបានសារភាព ថាបានសម្លាប់នារីរងគ្រោះ តែបែរជាបដិសេធមិនប្រាប់ពីទីកន្លែងដែលបោះចោលសាកសព នោះគ្រាន់តែនិយាយថា ពួកគេបោះចោលនៅក្បែរដីទំនេរមួយកន្លែង។ ជាមួយគ្នានោះ តាមមិត្ដភិក្ដរបស់ក្មេងស្រីរងគ្រោះ នេះបាននិយាយថា ម៉ី បានសរសេរសារជាលើកចុងក្រោយ នៅលើគណនេយ្យផ្ទាល់ ខ្លួននៅក្នុងអ៊ិនធើណេតថា នាងទើបតែជួយស្ដ្រីមានផ្ទៃពោះ និងជូននាងមកផ្ទះ។

មនុស្សអាក្រក់តែងតែកើតមានឡើងគ្រប់ទី កន្លែង ដូចនេះសូមប្រិយមិត្ដទាំងឡាយ បន្ថែមការប្រុងប្រយ័ត្ន។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះក្មេងស្រីខាងលើ ដែលមានចិត្ដធម៌ តែបែរជាត្រូវស្លាប់ទៅវិញ?

រូបភាពក្មេងស្រីរងគ្រោះ



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]