បរទេស៖ ស្ត្រីជាម្ដាយម្នាក់មានឈ្មោះថា Joby Shibu Mathew មានមទោនកភាពជាខ្លាំងកាលពី២១ឆ្នាំមុន ចំពោះការសម្រាលបានកូនស្រីភ្លោះបួននាក់ ហើយថ្មីៗនេះ គាត់កាន់តែមានមទោនកភាពខ្លាំងឡើង ដោយសារតែកូនស្រីភ្លោះទាំងបួននាក់ បានក្លាយជាគិលានុបដ្ឋាយិកាដូចគាត់កាលពីមុនដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបីនាក់ក្នុងចំណោមបងប្អូនស្រីភ្លោះទាំងបួន បានចូលបម្រើការងារនៅឯមន្ទីរពេទ្យ Royal Papworth ក្នុងប្រទេសអង់គ្លេសនាសប្ដាហ៍នេះ បន្ទាប់ពីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគិលានុបដ្ឋាកា។ ចំណែកឯម្នាក់ទៀត បានចូលរៀនវគ្គព្យាបាលដោយចលនា និងចាប់ផ្ដើមបម្រើការងារនៅមន្ទីរពេទ្យ Kettering ក្នុងប្រទេសអង់គ្លេសដូចគ្នា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ។
យ៉ាងណាមិញ ចំពោះការចង់ក្លាយជាគិលានុបដ្ឋាយិកា គឺបងប្អូនស្រីភ្លោះទាំងបួន បានឃើញពីរបៀបធ្វើការរបស់ម្ដាយ និងស្វែងរកថាហេតុអ្វីបានជាម្ដាយចូលចិត្តការងារនេះ ហើយវាពិតជាការងារមួយ ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ពួកគេ និងជួយសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ដំបូងឡើយ ពួកគេតែងតែព្យាយាមធ្វើអ្វីមួយឲ្យខុសពីគ្នា តែចុងក្រោយនៅតែធ្វើអ្វីមួយដូចៗគ្នាដដែល៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖