រីករាយជំនួស! ពេលនេះអ្នកម៉ាក ឌួង ហ្សូរីដា ព្យាបាលមហារីកសះស្បើយ ហើយត្រូវមន្ទីរពេទ្យថៃ សុំថតស្បតទៀត

//s9.kh1.co/a5/a5e376c64f36ae4f3fc7289370ac565792478bc3.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រីករាយជំនួស អ្នកម៉ាក ឌួង ហ្សូរីដា ព្យាបាលមហារីកសះស្បើយ ត្រូវ មន្ទីរពេទ្យថៃសុំថតស្បត ជាគម្រូរឹងមាំ ចំពោះអ្នកជំងឺ ផ្សេងទៀត

ប្រទេសថៃ ៖ ដូចដែរបានជ្រាប រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពីធីការិនី ឌួង ហ្សូរីដា ធ្លាប់បង្ហើបរួចម្តងមកហើយ ថារូបនាង ត្រូវតែខិតខំប្រឹងរកស៊ី ទាំងយប់ថ្ងៃ ដើម្បីធានាការចាយវាយ ថ្លៃព្យាបាលអ្នកម៉ាក់ ដែលកំពុងសម្រាក ព្យាបាលជំងឺមហារីក នៅប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះអមមកជាមួយនឹង សារបង្កប់ភាពសាទរ រីករាយខ្លាំង ដោយទទួលដំណឹងថា អ្នកម៉ាក់សះស្បើយពីជំងឺ ហើយដល់ថ្នាក់ ខាងមន្ទីរពេទ្យនៅប្រទេសថៃ សុំអ្នកម៉ាក់ឲ្យថតស្បត ឲ្យមន្ទីរពេទ្យ ដើម្បីទុកជាសារ លើកទឹកចិត្តដល់អ្នកកើតមហារីកផ្សេងទៀត ឲ្យខិតខំតស៊ូ ជំនះជាមួយនឹង កាចសាហាវមួយនេះឲ្យបាន។

ដោយក្នុងនោះ រូបនាង រៀបរាប់យ៉ាងដូច្នេះថា ៖

យ៉ាប់ហ្មងលោកម៉ែ អោយទៅព្យាបាលជំងឺ ឥឡូវក្លាយជាតារាបាត់ (Kidding) ថ្ងៃនេះលោកម៉ែ ត្រូវបានខាងមន្ទីរពេទ្យ Bumrungrad International Hospital, Bangkok Thailand អញ្ចើញថតជាវាគ្មិនកិត្តិយស ក្នុងនាមជាអ្នកជំងឺមហារីក ដែលទទួលបានភាពជោគជ័យក្នុងការព្យាបាល ហើយក៍ជាមោទនភាពក្នុងនាមជាស្រ្តីកម្ពុជាដែលត្រូវបានមន្ទីរពេទ្យជ្រើសរើសយកលោកម៉ែជាអ្នកជំងឺគំរូ ដើម្បីយកវីដេអូមួយនេះទៅផ្សព្វផ្សាយលើកទឹកចិត្តដល់អ្នកកើតមហារីកដទៃទៀតដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យផ្ទាល់ រឺ នៅទីណាក៍ដោយអោយមានភាពរឹងមាំ ក្លាហាន តស៊ូ និង កុំបាក់ទឹកចិត្តអោយសោះ កំលាំងចិត្តជាឪសថទិព្វអាចជំនះរាល់គ្រប់ឧបសគ្គ អរគុណដល់លោកគ្រូពេទ្យខ្មែរប្រចាំការនៅមន្ទីរពេទ្យ ប៊ុមរ៉ុងរ៉ាត និង សហការីយ និង ក្រុមការងារទាំងអស់សំរាប់ការងារថ្ងៃនេះ៕

ឌួង ហ្សូរីដា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីការិនី ឌួង ហ្សូរីដា
ពិធីការិនី ឌួង ហ្សូរីដា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឌួង ហ្សូរីដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T