ហាងកាហ្វេរ៉ូបូតនៅជប៉ុន ផ្ដល់ឱកាសការងារដល់ជនពិការ ដែលពិបាកក្នុងការចេញពីក្រៅផ្ទះ (មានវីដេអូ)

//s9.kh1.co/74/74f7fdadb1ee57829288c8b6f813e035deb5d011.jpg
សង្គម

 ២៤-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុគ្គលិកជាង៥០នាក់ធ្វើការបញ្ជារ៉ូបូតពីផ្ទះរបស់ពួកគេ

ជប៉ុន៖ នៅហាងកាហ្វេមួយកន្លែងឈ្មោះថា Dawn និងមានទីតាំងស្ថិតនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានដំណើរការដោយរ៉ូបូត និងផ្ដល់ឱកាសការងារដល់ជនពិការ ដែលពិបាកក្នុងការចេញពីក្រៅផ្ទះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michio Imai បានធ្វើការស្វាគមន៍ទៅកាន់ភ្ញៀវ តែមិនមែនជាការស្វាគមន៍ដោយផ្ទាល់ឡើយ ដោយគាត់ជាអ្នកបញ្ជារ៉ូបូតម្នាក់ ក្នុងចំណោមបុគ្គលិកជាង៥០នាក់ទៀត ដែលមានបញ្ហាពិការភាពរាងកាយ និងជំងឺផ្លូវចិត្តជាដើម។ ហើយគាត់តែងតែនៅពីក្រោយរ៉ូបូត ដោយរង់ចាំបញ្ជាវា ដែលគាត់ធ្វើការបញ្ជានៅពីផ្ទះចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ។ ដើមឡើយ វាត្រូវបានគេសន្មត់ថានឹងបើកដំណើរការកាលពីឆ្នាំមុន ដើម្បីស្របពេលជាមួយនឹងកីឡាប៉ារ៉ាឡាំពិក ប៉ុន្ដែការបើកដំណើរការក៏ត្រូវបានពន្យារពេលវិញ ដោយសារតែជំងឺកូវីដ-១៩រាតត្បាតខ្លាំងពេក។

រ៉ូបូតខ្នាតតូច ដែលមានរូបរាងដូចជាសត្វផេនឃ្វីន ប្រហែលជា២០គ្រឿងមានលក្ខណៈពិសេស ដែលបំពាក់ឧបករណ៍បំពងសំឡេង ដើម្បីអនុញ្ញាតឲ្យអ្នកបញ្ជាទំនាក់ទំនងជាមួយនឹងភ្ញៀវពីចម្ងាយបានផងដែរ៕

ប្រភព: Yahoo

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T