រាជធានីភ្នំពេញ ៖ ចោរ៣នាក់ ធ្វើសកម្មភាព គាស់ទ្វារលួចខ្សែភ្លើង នៅតូបយីហោសុខ លីម លក់គ្រឿងអគ្គិសនី តែត្រូវម្ចាស់តូបដឹងទាន់ ក៏ដេញចាប់បានម្នាក់ រីឯ២នាក់ទៀត បានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ សីហា ២០១៣ នៅមុខវិទ្យាល័យ បឹងត្របែក តាមមហាវិថី ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បើតាមសម្តី របស់ម្ចាស់ហាង បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យ៣នាក់ កំពុងលួចគាស់ទ្វារដែក និងកំពុងស្រាវកាត់ខ្សែភ្លើង ស្រាប់តែគាត់ភ្ញាក់ដឹងខ្លួន ទាំងស្លៀកខោលីអូ បានរត់កាន់ដំបង ដេញតាមស្រែកថា ចោរៗ ហើយរត់ទៅដល់មុខ មជ្ឈមណ្ឌលរ៉ក់ ទើបប្រជាពលរដ្ឋ ជួយឃាត់បាន ជនសង្ស័យម្នាក់ ហើយនាំគ្នាដាក់មួយដៃមួយជើង ឡើងស្រងល់ ទើបប្រគល់ឱ្យសមត្ថកិច្ច ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]