កម្សត់ណាស់! មុនក្លាយជាតារាល្បីលំដាប់ប្រទេស តារាស្រី២ដួងនេះ ធ្លាប់ហែលឆ្លងទុក្ខសោកគរដូចភ្នំ

//s9.kh1.co/34/343b49492e32550405847decb290fb9ff0c4fb8b.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុនក្លាយជាតារាចម្រៀងល្បីលំដាប់ប្រទេស តារាស្រី២ដួងនេះធ្លាប់ហែលឆ្លងទុក្ខសោកគរដូចភ្នំ

តារាកម្សាន្ត: ជាការពិត ជីវិតរបស់មនុស្សម្នាក់ៗតែងតែមានភាពលំបាក ស្រណុកសុខស្រួល និងទុក្ខសោកដែលនេះគឺជាអ្វីដែលមិនអាចប្រែក្រឡាស់បាន ព្រោះវាជាព្រហ្មលិខិតដែលបានកំណត់ទុកសម្រាប់មនុស្សម្នាក់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រលេកមកមើលនូវរឿងរ៉ាវជីវិតរបស់តារាស្រីដ៏ល្បី២ដួងឯនេះវិញ គឺអ្នកនាង មាស សុខសោភា និងអ្នកនាងពេជ្រសោភា មុនក្លាយជាតារាចម្រៀងល្បីលំដាប់ប្រទេស និងមានឈ្មោះសម្លេងមកទល់នឹងសព្វថ្ងៃនេះ តារាស្រីទាំង២ដួងនេះ សុទ្ធសឹងតែបានជួបប្រទះទៅនឹងរឿងរ៉ាវជីវិតជូរជត់ ដោយនៅក្នុងនោះមាន÷

១/.អ្នកនាង ពេជ្រសោភា(តារាចម្រៀងប្រចាំផលិតកម្មហង្សមាស)

អ្នកនាង ពេជ្រសោភា
អ្នកនាង ពេជ្រសោភា

កើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ និងជាកូនពៅនៅក្នុងគ្រួសារ ពេល​ទៅ​ណា​មក​ណា​ ម្ដាយ​របស់​អ្នកនាងតែងតែ​​យក​ អ្នកនាងពេជ្រ សោភាទៅតាមជានិច្ច។ នៅ​ពេល​ម្ដាយ​របស់អ្នក​នាង​​រុញ​ធុង​​អំពៅសាង​លក់ ម្ដាយ​​របស់​អ្នកនាង​បាន​ដាក់​ឲ្យ​នាង​ដេក​នៅ​ក្នុង​ប្រអប់​ដាក់​អំពៅ​ខាង​ក្រោម។ សេដ្ឋកិច្ច​គ្រួសារ​របស់អ្នក​នាង​នៅ​ពេល​នោះ គឺ​ពិបាក​​ខ្លាំង​ណាស់ មាន​ពេល​ខ្លះអ្នក​នាង​មិន​មាន​បាយ​ហូប​គ្រប់​គ្រាន់​នោះ​ទេ។ ចំណែក​ផ្ទះ​របស់​អ្នកនាង​​វិញ ពេល​ភ្លៀង​មក​ម្ដងៗ​មិន​មាន​កន្លែង​ដេក​នោះ​ឡើយ ព្រោះ​ដំបូល និង​ជញ្ជាំង​មាន​ការ​ធ្លុះធ្លាយ​ច្រើន​កន្លែង។ ទាំង​ម្ដាយ និង​ឪពុក​របស់​អ្នកនាង គឺ​សុទ្ធតែ​ធ្លាប់​ធ្លាក់​ពី​លើ​ចុង​ដើម​អំពិលដូច​គ្នា។ ឪពុក​របស់​នាង​បាន​ពិការ​ដៃ​ម្ខាង​​រហូត​មក​ដល់​បច្ចុប្បន្ន។ នៅ​ឆ្នាំ២០០២ ក្រុម​គ្រួសារអ្នក​នាង និង​ប្រជាជន​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ភូមិ​សម្បុក​ចាប សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ដោយ​ត្រូវ​​បាន​អាជ្ញាធរ​ចែក​ដី​ឲ្យ​មួយ​កន្លែង ជិត​គុក​ព្រៃ​ស។

អ្នកនាង ពេជ្រ សោភាបានចូល​សិក្សានៅ​សាលា​បឋម​សិក្សា​សិក្សា”សុធារស” ស្ថិត​ក្នុង​សង្កាត់ ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បឋមសិក្សា នាង​បាន​បន្ត​ទៅ​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ។ ពេល​ទំនេរ​ពី​ការ​សិក្សា នាង​តែង​តែ​ទៅ​ទៅ​ជួយ​លក់​អំពៅ​សាង ឬ ​ទូល​នំ​លក់ ជា​មួយ​ម្ដាយ និង​បងស្រី​​ជា​ដើម ។ នៅ​អាយុ១០ឆ្នាំ នាង​ចាប់​ផ្ដើម​រុញ​ធុង​អំពៅ​សាង​លក់​ដោយ​ខ្លួន​ឯង ទី​កន្លែង​ដែល​នាង​លក់ មាន​ដូច​ជា​នៅ​តាម​​បណ្ដោយ​មាត់​ទន្លេ និង​មុខ​ព្រះបរមរាជវាំង​ជា​ដើម។

នៅ​ចុង​​ឆ្នាំ២០០១ អ្នកនាង​បាន​ទៅ​ដាក់ពាក្យ​ប្រលង​ចម្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ជិត​មជ្ឈមណ្ឌល​​ផាក់វ៉េ ហើយ​បាន​ពានរង្វាន់​ជា​ប្រាក់​មួយ​ចំនួន។ កាល​ណោះ​អ្នកនាង​បាន​ឲ្យ​ប្រាក់​នោះ​ទៅ​ឲ្យ​ម្ដាយ​​របស់នាង ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ទឹក​អំពៅ​ដើម្បី​លក់។ ចាប់ពីពេលនោះមក​នាង​ក៏​បាន​ទៅ​ច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​រាត្រី​មួយ ជិត​ទីស្ដីការ​ក្រសួងទេសចរណ៍​ចាស់ ដោយ​បានទទួល​ថ្លៃ​ឈ្នួល​ក្នុង​​មួយ​យប់​២ដុល្លារកន្លះ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​ថៅកែ​តម្លើង​ឲ្យ​៣ដុល្លារ ។ អ្នកនាង​ច្រៀង​នៅ​ទី​នោះ​បាន​ជិត​មួយ​ឆ្នាំ ក៏​ត្រូវ​បាន​មជ្ឈមណ្ឌល​ស្ប៉ាក​ចាប់​អារម្មណ៍ ហើយ​បាន​ហៅ​នាង​ទៅ​ច្រៀង​នៅ​​ទីនោះ ដោយ​បាន​តម្លៃ​ខ្លួន​ក្នុង​មួយ​យប់​ ៥ដុល្លារ។ ការ​ច្រៀង​នៅមជ្ឈមណ្ឌល​ស្ប៉ាករបស់​​អ្នកនាង ពេជ្រ សោភា គឺ​បាន​មិន​ដល់​​មួយ​ឆ្នាំផង គឺត្រូវ​បាន​ទូរទស្សន៍​ជាតិ​កម្ពុជា​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង “កម្មវិធី​ជួបជុំ​មិត្ត​សិល្បករ​សិល្បការិនី” ហើយ​ក្រោយ​មក​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ចាប់​អារម្មណ៍។ នៅ​ឆ្នាំ២០០៣ ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ហៅ​នាង​ទៅ​សាកល្បង​សំឡេង ហើយ​បន្ទាប់​នាង​ក៏​បាន​ចូល​ហាត់​ច្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​​មាស​តែ​ម្ដង។ 

រហូតមកទល់នឹងសព្វថ្ងៃនេះ តារាស្រីរូបនេះនៅតែបន្តមានប្រជាប្រិយភាពនៅក្នុងផលិតកម្មរស្មីហង្សមាស។

២/.អ្នកនាង មាស សុខសោភា(តារាចម្រៀងប្រចាំផលិតកម្មរាម)

អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា

កើត​នៅ​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ១៩៨៤ នៅ​នៅខេត្តកំពង់ស្ពឺ តារាស្រីរូបនេះ បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ស្ដៅ នៅ​កៀន​ស្វាយ ខេត្ត​កណ្ដាល ហើយ​នាង​បាន​បន្ត​ការ​សិក្សា​រហូត​ដល់​មធ្យម​សិក្សា​ គឺ នៅ​វិទ្យាល័យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ៧ ប៉ុន្តែ​​​បាន​ឈប់​ពី​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី ​១០ ដោយ​សារ​តែ​ឪពុក​បាន​ស្លាប់​ហើយ​បន្ទុក​គ្រួសារ​បាន​ធ្លាក់​មក​លើ​រូប​នាង​ និង​ បង​ប្រុស​ ដែល​ត្រូវ​រ៉ាប់រង​គ្រួសារ​ទាំងមូល។ មាស សុខសោភា និង បងប្រុស ក្លាយ​ជា​បង្គោល​គ្រួសារ បន្ទាប់​ពី​ឪពុក​ស្លាប់ ក្រោយ​ពី​ មាស សុខសោភា និង បងប្រុស បាន​ក្លាយ​ទៅ​ជា​បង្គោល​គ្រួសារ​ហើយ​នោះ អ្នក​ទាំង​ពីរ​បាន​រ៉ាប់រង​ជីវភាព​គ្រួសារ​ទាំង​មូល ដូច្នេះ នាង និង បងប្រុស បាន​​សម្រេច​ចិត្ត​ដើរ​ច្រៀង​តាម​ភ្លេង​ការ​នៅ​តាម​ស្រុក​ស្រែ​ ដោយ​ទទួល​បាន​កម្រៃ​តិចតួច​ដើម្បី​យក​មក​ផ្គត់ផ្គង់​​ ជីវភាព​រស់នៅ។

ចេញពី​ស្រុក​កំណើត​ ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន​​រក​ប្រាក់​បាន​ត្រឹម​តែ ១-២ ដុល្លារ​ ក្នុង​១ថ្ងៃដោយ​សារ​ស្ថានភាព​ជីវភាព​នៅ​តែ​យ៉ាប់យ៉ឺន​ គ្រួសារ​របស់​ កញ្ញា មាស សុខសោភា បាន​វេច​បង្វេច​ចេញ​ពី​ស្រុក​កំណើត​ ដោយ​ប្ដូរ​ទៅ​រស់​នៅ​ខេត្ត​កណ្ដាល ហើយ​ សុខ​សោភា និង សុខ​រតនៈ (បងប្រុស) នៅ​តែ​បន្ត​អាជីព​ដើរ​ច្រៀង​ភ្លេង​ការ ហើយ​បន្ទាប់​មក​បាន​ផ្លាស់​ពី​ការ​​ច្រៀង​ភ្លេង​ការ​មក​ច្រៀង​​តាម​ភោជនីយដ្ឋាន​វិញ​ម្ដង​ ដែល​ទទួល​បាន​កម្រៃ​ពី​ ១-២ ដុល្លារ ក្នុង​ ១ ថ្ងៃ ដែល​ជា​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ក្ដី​សង្ឃឹម​​ជា​អ្នក​ចម្រៀង​អាជីព​ត្រូវ​រលាយ ដោយសារ​ខាង​អ្នក​រៀបចំ​កម្មវិធី យល់​ថា កញ្ញា មាស សុខ​សោភា មាន​រូប​សម្រស់​មិន​ស្អាត មិន​ស័ក្ដិសម​ជា​តារា​ចម្រៀង​ក្នុង​ក្លឹប​របស់​គាត់ តែ​នាង​នៅ​តែ​ពុះពារ​គ្រប់​កាលៈទេសៈ​ដើម្បី​បាន​ច្រៀង​នៅ​ក្នុង​ក្លឹប​នោះ។

ដោយ​ក្ដី​ស្រលាញ់​ អាណិត​ និង​ ការ​តស៊ូ​របស់​នាង ​ម្ចាស់​ក្លឹប​បាន​អនុញ្ញាត​ឲ្យ​​ច្រៀង​ តែ​ទទួល​បាន​កម្រៃ ​១០$ ក្នុង​មួយ​យប់។ ប្រាក់​កម្រៃ​ដែល​ទទួល​បាន​នេះ​មិន​អាច​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​ គ្រប់គ្រាន់​នោះ​ទេ​ ហើយ​នាង​បាន​ព្យាយាម​ដើម្បី​ច្រៀង​នៅ​កន្លែង​ផ្សេង​ទៀត​សម្រាប់​ទ្រទ្រង់​ ជីវភាព។ បន្ទាប់មកដោយសារតែការខិតខំប្រឹងប្រែងដោយផ្តើមអាជីពដំបូងនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ៕

ពេជ្រ សោភាមាស សុខសោភា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T