ដក​ដង្ហើម​វែង​ហើយ​ញាប់ ​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

//s9.kh1.co/9d/9d6d5d62677850a26c9f62bda848a38ca75122c4.jpg
យល់ដឹង

 ២៤-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កោសិកា​របស់​យើង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ទទួល​បាន​ថាមពល​ ហើយ​ការ​ដកដង្ហើម​​អាច​ជួយ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​ពី​ខ្យល់​។

កោសិកា​របស់​យើង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ទទួល​បាន​ថាមពល​ ហើយ​ការ​ដកដង្ហើម​​អាច​ជួយ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​ពី​ខ្យល់​។ នៅ​ពេល​សម្រាក​ ជា​ធម្មតា​ យើង​ដកដង្ហើម​​ក្នុង​អត្រា​១២ទៅ២០​ដង​ក្នុង​មួយ​​នាទី​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជួនកាល​ យើង​ក៏​អាច​ដក​ដង្ហើម​វែង​ៗ ដើម្បី​បំពេញ​អុកស៊ីសែន​​ដែល​បាត់បង់​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ ​ស្ថិត​នៅ​រយៈ​ទទឹង​ខ្ពស់ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ ពេល​ខ្លះ ការ​ដកដង្ហើម​វែង​ ហើយ​ញាប់​ ​​ជា​មធ្យោបាយ​ជួយ​ឲ្យ​ការ​ដកដង្ហើម​ប្រសើរ​ឡើង​ចំពោះ​អ្នក​ដែល​​មាន​បញ្ហា​សួត ឬ​ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​បាន​​ធូរ​ស្បើយ​។

ការ​ដកដង្ហើម​វែង​ហើយ​ញាប់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?

​ជាក់​ស្ដែង​ ការ​ដកដង្ហើម​វែងហើយ​ញាប់​ កើត​ឡើង​ដោយ​សារ​តែ​​ប្រតិកម្ម​​​នៃ​រាងកាយ​ទៅ​លើ​​សកម្មភាព​​​ ឬ​​លក្ខខណ្ឌ​​បរិស្ថាន​​ណាមួយ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ មូលហេតុ​​នៃ​ការ​ដកដង្ហើម​វែង​ហើយ​ញាប់​ អាច​រួមមាន​៖

លក្ខខណ្ឌ​រាងកាយ

  • ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​
  • បញ្ហា​នៃ​ការ​គេង​ ដូចជា​ការ​ដកដង្ហើម​​ខ្លី​ ហើយ​យឺតៗ និង​ការ​គេង​បាត់ដង្ហើម​
  • អាកាសធាតុ​ត្រជាក់​
  • ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​

បញ្ហា​ជំងឺ​

  • ជំងឺ​ខ្វះ​ឈាម​
  • ជំងឺ​ហឺត​
  • ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ
  • ​ជំងឺ​ភ័យ​ស្លន់ស្លោ
  • ​ជំងឺ​Metabolic acidosis
  • ជំងឺ​បេះដូង
  • ការ​ដកដង្ហើម​មិន​ប្រក្រតី

យើង​អាច​ព្យាបាល​ការ​ដកដង្ហើម​វែងហើយ​ញាប់ ​ដោយ​របៀប​ណា​?

ជា​ទូ​ទៅ ការ​ដកដង្ហើម​វែងហើយ​​ញាប់​ គឺ​ជា​រឿង​​ធម្មតា និង​មិន​ត្រូវការ​ការ​ព្យាបាល​ណា​មួយ​ឡើយ​។ ប៉ុន្តែ​ ប្រសិនបើ​អាការៈ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ វា​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ ហេតុ​នេះ​ហើយ​ ការ​ព្យាបាល​អាការៈ​នេះ​ត្រូវ​​ធ្វើ​ឡើង​ ដោយ​ផ្អែក​ទៅ​លើ​ការ​​កំណត់​រោគ​សញ្ញា​ដោយ​គ្រូពេទ្យ​ជំនាញ។​ ក្នុង​ករណី​ដែល​​គ្នា​យើង​ចេះ​តែ​ដកដង្ហើម​វែង​ ហើយ​ញាប់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T