លោក Ruben Belloso Adorna វិចិត្រករវ័យក្មេង មកពីទីក្រុង Seville ប្រទេសអេស្ប៉ាញ បានប្រើប្រាស់ទេសកោសល្យ និង សមត្ថភាព ដ៏ពិសេសរបស់ខ្លួន បង្កើតបានស្នាដៃគំនូរ យ៉ាងអស្ចារ្យជាទីបំផុត។

យើងធ្លាប់ឃើញច្រើនមកហើយដែរថា សិល្បៈគំនូរបែបពិតៗនេះ ត្រូវការប្រើប្រាស់ ទឹកថ្នាំប្រេងជាច្រើនប្រភេទ រួមនឹងភាពប៉ិនប្រសប់ ជាមួយ បច្ចេកទេស ខ្ពស់ថែមទៀត ប៉ុន្តែសំរាប់វិចិត្រករសញ្ជាតិអេស្ប៉ាញ រូបនេះវិញ ស្ទើរតែធ្វើឲ្យគេ មិនគួរអោយជឿ ដែលគាត់គ្រាន់តែ ប្រើ ដីពណ៌សំរាប់គូរ តែប៉ុណ្ណោះ សំរាប់យកមកបង្កើតស្នាដៃគំនូរ ដ៏អស្ចារ្យរបស់ខ្លួន។

នេះជាស្នាដៃគំនូរ ដែលមានលក្ខណៈពិតៗ ដូចជារូបធម្មជាតិ ហើយបើមើលទៅ ពិតជាមិនគួរ អោយជឿសោះថា រូបគំនូរ ប្រើដីពណ៌សំរាប់គូធម្មតាសោះ អាចមានលក្ខណៈ ដូចនឹងរូបពិតបែបនេះឡើយ។ យ៉ាងណាមិញ តាំងពីតូចមក ពាក្យថា មិនអាចទៅរួច គ្មាននោះទេ នៅក្នុងចិត្តរបស់គាត់ ព្រោះថា វិចិត្រករ វ័យក្មេងរូបនេះ តែងតែខិតខំ ព្យាយាមបង្កើតនូវ រូបគំនូរអស្ចារ្យជាច្រើន អោយមើលទៅ ប្រៀបបីដូចជា រូបថត យ៉ាងដូច្នោះដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖





















ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]