អុញ! រៀនបើកបរតាំងពីអាយុ១៧ឆ្នាំ ដល់ឥឡូវ៤៧ឆ្នាំហើយ នៅតែមិនអាចឈានចូលដល់ការប្រលងយកប័ណ្ណបើកបរ

//s9.kh1.co/78/78d1eb75974da4f98b4d0483a127241ad011a4b4.jpg
សង្គម

 ២៤-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មានពេលខ្លះភ័យខ្លាចរហូតដល់សន្លប់ទៀត

អង់គ្លេស៖ ស្ត្រីម្នាក់ មកពីទីប្រជុំ Ampthill នៃប្រទេសអង់គ្លេស បានចំណាយពេលជាច្រើនឆ្នាំមកហើយ ក្នុងការរៀនបើកបរ តែមកទល់ពេលនេះ មិនទាន់ទទួលបានការជោគជ័យឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Isabelle Stedman បច្ចុប្បន្នមានអាយុ៤៧ឆ្នាំ ហើយគាត់បានចាប់ផ្ដើមរៀនបើកបរដំបូងតាំងពីអាយុ១៧ឆ្នាំម៉្លេះ និងគិតជាប្រាក់វិញអស់ចំនួនសរុបច្រើនជាង១៣,៧០០ដុល្លារអាមេរិកឯណោះ។ ចំពោះមេរៀននៃការបើកបរវិញ គឺមានចំនួន១,០០០មេរៀនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គាត់តែងតែមានអារម្មណ៍តប់ប្រមល់រាល់ពេលចូលក្នុងរថយន្ដ និងមានអារម្មណ៍ថា ដូចជាចូលលើកទីមួយក្នុងឆាកជីវិតអីចឹង ហើយវាពិតជាគួរឲ្យខ្លាចណាស់សម្រាប់គាត់។ បន្ថែមពីនេះទៀត មានពេលខ្លះ គាត់បានសន្លប់មួយភ្លែត ដែលធ្វើឲ្យអ្នកបង្រៀនបើកបរចាប់ចង្កូតរថយន្ដ និងឈប់ទៅម្ខាងផ្លូវ ហើយលុះពេលគាត់ភ្ញាក់ដឹងខ្លួន ក៏យំនិងបង្ខំចិត្តត្រលប់ទៅផ្ទះវិញផងដែរ។

យ៉ាងណាមិញ ការភិតភ័យរបស់គាត់ ខាងវេជ្ជបណ្ឌិតមិនអាចពន្យល់ឲ្យច្បាស់លាស់បានឡើយ តែគេអាចប៉ាន់ស្មានបានថា គាត់ប្រហែលជាស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីជាតិមុន ទើបបណ្ដាលឲ្យមានអារម្មណ៍ភិតភ័យដោយមិនអាចគ្រប់គ្រងបានដូច្នេះ៕

ប្រភព: Ladbible / The sun

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T