ត្រី Black Swallower មានមនុស្សភាគតិចណាស់ដែលស្គាល់ និងធ្លាប់បានឃើញវា។ ការពិតទៅវាគឺជាកូនត្រីតូចមួយ តែមានភាពល្បីល្បាញបំផុត ដោយសារអ្វី? ខាងក្រោមនេះយើងនឹងបង្ហាញពីចំនុចពិសេសរបស់វា។

ត្រីដ៏តូចមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលពេលដែលឃើញវាចាប់ចំណីម្ដងៗ។ Black Swallower អាចចាប់ត្រីដែលមានទំហំធំជាងវា ៣ដង មកធ្វើជាចំណីបាន វាដូចជាសត្វពស់ លេបសត្វគោមួយទាំងមូលអញ្ចឹងដែរ។ មានមនុស្សមួយចំនួនយល់ឃើញថា មូលហេតុដែលវាស៊ីចំណីដ៏ធំ (ច្រើន) បែបនេះ មកពីវាពិបាកនឹងរកចំណី ហេតុដូចនេះហើយ ទើបស៊ីម្ដងឲ្យបានច្រើន អាចរក្សាសេចក្ដីឃ្លានបានយូរ។ បើប្រៀបធៀបទៅនឹងមនុស្សយើងវិញ បរិភោគអាហារពេលព្រឹក តែបានរៀបចំអាហារសំរាប់ពេលថ្ងៃ និងល្ងាចរួចជាស្រេច។

ការពិតទៅ Black Swallower ប្រៀបដូចជាអ្នកសុំទានម្នាក់ ដែលជូបនូវលាភធំ ពេលដែលឃើញចំណី វាមិនបានគិតពីទំហំនៃក្រពះរបស់វានោះទេ ឲ្យតែចាប់បានចំណីគឺវាស៊ីភ្លាម ដែលធ្វើឲ្យពោះរបស់រីកដូចជាបាល់ទៅហើយ។ ភាគច្រើនវាតែងតែស្លាប់ដោយសារតែ អាហារពិបាកនិងរំលាយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះត្រី Black Swallower នេះ? សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]