កម្មវិធី Xero ភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម!

//s9.kh1.co/0d/0d7c8c179d92eb807b8c3e8645968604a16d7119.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធនាគារ ABA ប្រកាសថា Xero ដែលជាកម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិតដ៏ពេញនិយម ឥឡូវនេះបានភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA

ភ្នំពេញ៖ ធនាគារ ABA ប្រកាសថា Xero ដែលជាកម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិតដ៏ពេញនិយម ឥឡូវនេះបានភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ដែលជាផ្នែកមួយនៃការបន្តអភិវឌ្ឍន៍បណ្តាញសេវាធនាគារឌីជីថលរបស់ធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះម្ចាស់អាជីវកម្មអាចភ្ជាប់គណនី Xero ជាមួយនឹងគណនីក្រុមហ៊ុន ABA របស់ខ្លួន និងអនុវត្តនូវមុខងារកត់ត្រាបញ្ជី។ ដោយសារការភ្ជាប់ប្រព័ន្ធនេះ អ្នកប្រើប្រាស់កម្មវិធី Xero អាចទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖

· ទាញយកប្រតិបត្តិការពីគណនីក្រុមហ៊ុន ABA ចូលទៅក្នុងកម្មវិធី Xero ដើម្បីធ្វើការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែង។
· ចំណេញពេល និងកាត់បន្ថយកំហុសឆ្គងដោយមិនបាច់ត្រូវបញ្ចូលទិន្នន័យដោយដៃ។
· បែងចែកប្រតិបត្តិការឥណទាន ឬឥណពន្ធ ជាចំណូល ឬចំណាយ ដោយស្វ័យប្រវត្តិ។
· ទទួលបានទិន្នន័យហិរញ្ញវត្ថុបច្ចុប្បន្នភាព ដោយសារការភ្ជាប់ប្រព័ន្ធសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) និងកម្មវិធី Xero ធ្វើសមកាលកម្មជាប្រចាំ។

ការភ្ជាប់ប្រព័ន្ធនេះជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ចំណេញពេល ដោយធ្វើឲ្យងាយស្រួលនូវការងារបញ្ជីគណនេយ្យបញ្ចូលដោយដៃ ដូច្នេះពួកគេមានពេល និងកម្លាំងបន្ថែមសម្រាប់កំណើនអាជីវកម្ម​​របស់ខ្លួន។

កម្មវិធី Xero ភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម
កម្មវិធី Xero ភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម

ដើម្បីដឹងបន្ថែមសូមចូលទៅកាន់ទំព័រ [ភ្ជាប់ប្រព័ន្ធគណនេយ្យ Xero] នៅលើវិបសាយរបស់យើងខ្ញុំ។

​ប្រសិនបើ​អ្នក​មិន​ទាន់​ប្រើ​សេវា​ធនាគារ​អន​ឡាញ ​ ABA​ សម្រាប់​អាជីវកម្ម​របស់​អ្នក​ និង​ចង់​ដឹង​បន្ថែម​អំពី​ផលិតផល​នេះ​ សូម​ទាក់ទងក្រុមការងារ (IBB) ​របស់​ធនាគារ​តាមរយៈអ៊ីមែល [email protected] ​ ឬ​ទូរស័ព្ទ​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់ ​ABA ​តាម​លេខ​ 023​ 925 ​ 333​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T