សកលវិទ្យាល័យមួយចំនួន ក្នុងទីក្រុង Kyoto និង Kobe ប្រទេសជប៉ុន បានធ្វើការផ្លាស់ប្តូរ តុអាហារធម្មតា របស់ខ្លួន អោយក្លាយជា តុឯកោ (lonely seats) ដោយបន្ថែមបន្ទះបិទបាំង នៅចំកណ្តាល ចែកទៅជាពីរផ្នែក សំរាប់និសិត្ស ទទួលទាន អាហាររបស់ខ្លួន។

ជាធម្មតា ការទទួលទានអាហារថ្ងៃត្រង់ ជាមួយនឹងមិត្តភក្តិ ឬ មិត្តរួមការងារ ជាពេលវេលាដ៏ល្អ មួយ ក្នុងការសំរាកបន្ធូរអារម្មណ៍ ពីការងារ ប៉ុន្តែ សំរាប់សិស្សនិស្សិត នៅសកលវិទ្យាល័យ ទីក្រុង Kyoto វិញ គឺពួកគេព្យាយាម គេចវេះ ឬ ចៀសវាង ទៅវិញ។ ពួកគេជាមនុស្ស ដែលមានការរវល់មមាញឹក មិនសូវជាមានពេលវេលា អង្គុយជជែកគ្នាលេង ជាមួយនឹង មិត្តភក្តិនោះទេ ហេតុនេះហើយ ដោយមិនចង់អោយកើតមាន ភាពមិនសមរម្យដាក់គ្នា ពួកគេក៏បានស្នើរដល់សកលវិទ្យាល័យ របស់ខ្លួន អោយប្រើប្រាស់វិធីសាស្រ្តបែបនេះ តែម្តងទៅ។ យ៉ាងណាមិញ មានតុទំនេរជាច្រើន ដែលអាចអោយនិសិត្ស អង្គុយទទួលទាន ដោយស្ងប់ស្ងាត់បាន ប៉ុន្តែបើយោងតាម និសិ្សត វិស្វកម្ម អាយុ ២២ឆ្នាំម្នាក់ បានឲ្យដឹងថា បើសិនជាគាត់ អង្គុយនៅតុមួយម្នាក់ឯង ហើយគ្មាននរណា អង្គុយជាមួយនោះ គឺមើលទៅ ដូចជារូបគាត់ គ្មានមិត្តភក្តិរាប់អានយ៉ាងដូច្នេះដែរ ហើយពិតជាគួរអោយ ខ្មាស់គេខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]