វាជារឿងមួយដ៏គួរមិនជឿ បានកើតឡើង បន្ទាប់ពីបុគ្គលិកព្រលានយន្ដហោះ ប្រទះឃើញ សត្វអណ្ដើកនៅក្នុងហេមបឺហ្គឺ ក្នុងអំឡុងពេលដែលស្គេនឥវ៉ាន់។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទទី ៣០ ខែកក្កដា ឆ្នាំ ២០១៣មុននេះ ត្រូវបានបុគ្គលិកធ្វើការហាមឃាត់បុរសម្នាក់ ក្រោយពីប្រទះឃើញ វត្ថុចំលែក ដែលនោះគឺជាសត្វអណ្ដើក នៅក្នុងហេមបឺហ្គឺដែលទិញ ពីហាង KFC ដែលបុរសនេះបានដាក់នៅក្នុងកាបូប បន្ទាប់ពីត្រូវបានស្គេនដោយម៉ាស៊ីននៅក្នុង ព្រលានយន្ដហោះអន្ដរជាតិ Guangzhou នៃប្រទេសចិន។ យ៉ាងណាមិញ ក្រោយពីធ្វើការឆែករបស់នៅក្នុងកាបូប បុគ្គលិកនៅក្នុងព្រលានយន្ដហោះ បានចោទជាសំនួរទៅកាន់ បុរសនេះថា តើអ្នកច្បាស់ហើយមែនទេ ថាមិនមានសត្វអណ្ដើកនៅក្នុងកាបូប។ ភ្លាមៗនោះ បុរសនេះបានឆ្លើយថា វាពិតជាគ្មានសត្វអណ្ដើកមែន ដែលនោះគ្រាន់តែជាហេមបឺហ្គឺ តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា បុរសនេះត្រូវបានចាប់ខ្លួន និងប្រគល់ទៅឲ្យប៉ូលីស ដើម្បីធ្វើការសើុបអង្កេតបន្ថែម ទៅលើករណី រត់ពន្ធអណ្ដើក ដែលបានប្រទះឃើញនៅក្នុងហេមបឺហ្គឺនោះ ខណៈពេលដែលបុរសនេះបានធ្វើការប្រកែកមិន ព្រមទទួលនឹងកំហុសនេះ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះវិធីសាស្ដ្រថ្មី ក្នុងការរត់ពន្ធបែបនេះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]