ក្រុមហ៊ុនធំៗ២ ចាប់អារម្មណ៍នាំយកដបទឹក Hydro Flask អាចរក្សាសីតុណ្ហភាពត្រជាក់ ២៤ម៉ោង និងក្តៅ១២ម៉ោង ចូលមកកម្ពុជា គាំទ្រដល់អ្នកនិយមដើរកីឡា ជិះកង់ ជាពិសេសប្រើប្រាស់ប្រចាំថ្ងៃ

//s9.kh1.co/31/31b3167883cfb610f7068a8c6e061379b7fa9c1a.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

សុខភាពជារឿងសំខាន់ សម្រាប់មនុស្សគ្រប់រូប ហើយដើម្បីថែរក្សាសុភាពឲ្យបានល្អ មនុស្សជាច្រើនបានប្រើប្រាស់ មធ្យោបាយផ្សេងៗគ្នា ខណៈដែលពលរដ្ឋកម្ពុជាជាច្រើន ងាកមកចាប់អារម្មណ៍ ការដើរហាត់ប្រាណតាមសួនច្បារ និងមួយចំនួនធំនាពេលបច្ចុប្បន្ន បានចាប់យកការជិះកង់ហាត់ប្រាណ មិនថារយៈចំណាយឆ្ងាយ ឬក៏ជិតឡើយ ហើយការហាត់ប្រាណទាំងអស់នេះ ពិតជាត្រូវការជាចាំបាច់ នូវសារធាតុទឹក ដើម្បីទ្រទ្រងរាយកាយ

ភ្នំពេញ៖ សុខភាពជារឿងសំខាន់ សម្រាប់មនុស្សគ្រប់រូប ហើយដើម្បីថែរក្សាសុភាពឲ្យបានល្អ មនុស្សជាច្រើនបានប្រើប្រាស់ មធ្យោបាយផ្សេងៗគ្នា ខណៈដែលពលរដ្ឋកម្ពុជាជាច្រើន ងាកមកចាប់អារម្មណ៍ ការដើរហាត់ប្រាណតាមសួនច្បារ និងមួយចំនួនធំនាពេលបច្ចុប្បន្ន បានចាប់យកការជិះកង់ហាត់ប្រាណ មិនថារយៈចំណាយឆ្ងាយ ឬក៏ជិតឡើយ ហើយការហាត់ប្រាណទាំងអស់នេះ ពិតជាត្រូវការជាចាំបាច់ នូវសារធាតុទឹក ដើម្បីទ្រទ្រងរាយកាយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/22/22ff777e7fc975b18c6405e590f43bb7e64fc8b3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/33/3384b7a1aadda935006b5fa133fe51291563bba4.jpg

ហើយនេះជាហេតុផលមួយចំនួន ក្នុងចំណោមចក្ខុវិស័យដ៏វែងឆ្ងាយ បានធ្វើឲ្យលោក ឃុន ហេង មកពីក្រុមហ៊ុន K Distribution Co., Ltd ដែលជាសហគ្រិនមួយរូប មានបទពិសោធន៍នាំយក ផលិតផលម៉ាកយីហោល្បីៗជាច្រើន នៅទូទាំងពិភពលោក មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងកាតាប ចូលមកព្រះរាជាណាចក្រកម្ពុជា  ជាក់ស្តែងដូចជា ស្បែងជើង ម៉ាក Vans, JanSport, Herschel Supplies ជាដើម និងលោក យុង រិទ្ធី មកពីក្រុមហ៊ុន R-Y Distribution Co., Ltd ដែលមានបទពិសោធន៍ ក្នុងការធ្វើពាណិជ្ជកម្មជាច្រើនឆ្នាំ ព្រមជាមួយការនាំចូលនូវផលិតផល The SAEM Cosmetic បានរួមសហការគ្នា នាំយកដបទឹក ម៉ាកយីហោដ៏ល្បី ប្រចាំសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា ដបទឹក Hydro Flask ដែលមានមុខងារពិសេសជាច្រើន គាំទ្រដល់អ្នកនិយមដើរកីឡា និងជិះកង់ហាត់ប្រាណ ដោយអាចរក្សាសីតុណ្ហភាពបានយ៉ាងល្អ  មិនថាអ្នកដាក់ទឹកក្តៅឬទឹកត្រជាក់ វានឹងជួយរក្សាគុណភាព និងសីតុណ្ហភាពទឹកអោយនៅដដែរ បាន២៤ម៉ោង ។

ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask

ដបទឹក Hydro Flask ទទួលបានការពេញនិយមខ្លាំង ពីសំណាក់ពលរដ្ឋអាមេរិក និងអ៉ឺរ៉ុប ហើយវាមានលក្ខណៈសម្បត្តិជាច្រើន ដែលសាកសមនឹងអ្នកដើរកីឡា ជិះកង់ អ្នកចូលចិត្តយកកាហ្វេ ទៅញាំនៅកន្លែងធ្វើការ អ្នកដើរភ្នំ  បោះតង់ និងការប្រើប្រាស់ប្រចាំថ្ងៃជាដើម ។ ក្រៅពីរក្សាបានគុណភាព  និងសីតុណ្ហភាពបានល្អហើយនោះ វាមានទម្ងន់ស្រាល អាចបត់បែនបានងាយស្រួល ក្នុងការដាក់តាមខ្លួន អ្វីដែលជាចំណុចពិសេសមួយទៀតនោះ  ដបទឹក Hydro Flask មានពណ៌ដ៏ពេញនិយមខ្លាំងបំផុតលើពិភពលោក ដែលជាពណ៌ប្លែក និងមិនមានពណ៌ស្រដៀងគ្នានេះ លើដបទឹកដទៃ។ រឹតតែមិនគួរបារម្ភទៀតនោះ ដបទឹក Hydro Flask មានការធានាត្រឹមត្រូវពីក្រុមហ៊ុនថែមទៀតផង ។

យ៉ាងណាមិញ ការសហការគ្នានាំចូលផ្តាច់មុខ ដបទឹក Hydro Flask នេះ ជាអ្វីដែល ធ្វើឲ្យពលរដ្ឋកម្ពុជា អាចទទួលបាន នូវបទពិសោធន៍ថ្មីមួយទៀត ក្នុងយុគស័យថ្មីនេះ  ហើយនិងអាចផ្តល់នូវអារម្មណ៍ស្រស់ថ្នា ក្នុងការដាក់ទឹក ឬកាហ្វេ សម្រាប់បរិភោគតាមខ្លួន ប្រកបដោយគុណភាព ជាងនេះទៅទៀត ការនាំយកនូវដបទឹក Hydro Flask ត្រូវបានអ្នកទាំងពីយល់ឃើញថា ជាការរួមចំណែកមួយ  ក្នុងការលើកកម្ពស់ នៃការកាត់បន្ថយ ការប្រើប្រាស់ផ្លាស្ទិកលើភពផែនដី ។

ដបទឹក Hydro Flask
ដបទឹក Hydro Flask

លោកអ្នកអាចស្វែងរកបាន នូវដបទឹក Hydro Flask នៅតាមហាងលក់កង់ Scott ទល់មុខផ្សារអូឬស្សីចាប់ពីពេលនេះតទៅ ។ ហើយលោកអ្នកក៏អាចធ្វើជាដៃគូ ចែកចាយ ដបទឹក Hydro Flask ពី Hydro Flask Cambodia ដោយអាចធ្វើការឆាតទៅកាន់ ផេកផ្លូវការ Hydro Flask Cambodia  ឬ Email: [email protected]

សូមចូលរួមគ្រុប Telegram Hydro Flask Cambodia ដើម្បីតាមដានប្រម៉ូសិន និងព័ត៌មានផ្សេងៗ https://t.me/joinchat/z0_H3uBwBkNkZTY1

ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
ដបទឹក Hydro Flask
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T