ការសិក្សាមួយបង្ហាញថា ពូជស្វាឪមានសុជីវធម៌ចេះគោរពគ្នា ដូចជាសួស្ដីនិងលាគ្នា មិនខុសពីមនុស្ស

//s9.kh1.co/c5/c59aef3c850a7099cb3f73412a4f0c8c9b70480b.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កាយវិការទាំងនោះរួមមាន ការស្ទាបអង្អែលគ្នា កាន់ដៃគ្នា ហើយថែមទាំងចេះខឹងគ្នាទៀតផង។

បរទេស៖ ដូចមនុស្សលោកយើងដែរ ស្វា chimpanzees និង bonobos មិនមែនជាពពួកសត្វដែលដើរចេញ ហើយមិនបានបង្ហាញការលាគ្នានោះទេ។ យោងតាមការស្រាវជ្រាវថ្មីមួយផ្សាយនៅក្នុងទិនានុប្បវត្តិ iScience បានបង្ហាញថា ប្រភេទពូជស្វាឪបានប្រើប្រាស់សញ្ញាដោយចេតនា​ ដើម្បីចាប់ផ្ដើមនិងបញ្ចប់ការទំនាក់ទំនង ដែលអាកប្បកិរិយានេះមិនមែនមានតែនៅលើមនុស្សលោកយើងទេ រហូតមកដល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវបានវិភាគការប្រាស្រ័យទាក់ទងជាង១,២០០ប្រភេទ ជាមួយនឹងក្រុមស្វា chimps និង bonobos នៅក្នុងសួនសត្វមួយចំនួន ហើយបានរកឃើញថា ពួកវាជាធម្មតាផ្លាស់ប្ដូរការសម្លឹងរកគ្នា ឬប្ដូរកាយវិការ ដើម្បីបង្ហាញចេតនាអំពីការប្រាស័យទាក់ទង។ កាយវិការទាំងនោះរួមមាន ការស្ទាបអង្អែលគ្នា កាន់ដៃគ្នា ហើយថែមទាំងចេះខឹងគ្នាទៀតផង។

ពពួកស្វាក៏អាចផ្ដល់សញ្ញានៃការប្រាស័យទាក់ទងគ្នាដែរ
ពពួកស្វាក៏អាចផ្ដល់សញ្ញានៃការប្រាស័យទាក់ទងគ្នាដែរ

យោងតាមការស្រាវជ្រាវ ស្វា bonobos បង្ហាញសញ្ញាសួស្ដី៩០ភាគរយ មុនពេលចាប់ផ្ដើមលេង ហើយស្វា chimps មានត្រឹមតែ៦៩ភាគរយប៉ុណ្ណោះ ហើយការលាគ្នាគឺជារឿងមួយធម្មតា។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា សមត្ថភាពរបស់ស្វាក្នុងការផ្ដល់សញ្ញាសួស្ដីនិងលាគ្នាបង្ហាញថា គឺអ្វីៗលើសពីភាពគួរសម។ នេះបង្ហាញថា ស្វា chimpanzees និង bonobos អាចទំនាក់ទំនងគ្នាទៅវិញទៅមក អំពីកាត្វកិច្ចមានទៅលើគ្នា៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T