កំពង់ចាមៈ អ្នកស្រី គង់ សៀងអូន ប្រជាពលរដ្ឋរស់ នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បានអំពាវនាវរក យុត្តិធម៌ឲ្យប្តីរបស់ខ្លួន បន្ទាប់ពីបានបាត់បង់ជីវិត ក្នុងមន្ទីឃុំឃាំង ដោយការផ្តន្ទាទោស ដោយអយុត្តិធម៌ របស់តុលាការខេត្តកំពង់ចាម ។

អ្នកស្រី គង់ សៀងអូន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ថាប្តី របស់ គាត់ឈ្មោះ មៀច សុខខឿន ត្រូវបានសាលាដំបូង ខេត្តកំពង់ចាម ផ្តន្ទាទោសដោយ អយុត្តិធម៌ ហើយ សម្រេច ដាក់ពន្ធនាគារ ដោយពុំមានភស្តុតាង ច្បាស់លាស់ ។

អ្នកស្រី គង់ សៀងអូន បន្តទៀតថា សាលាដំបូងខេត្តកំពង់ចាម មិនត្រឹមតែផ្តន្ទាទោស ប្តីរបស់គាត់ដោយ អយុត្តិធម៌ នោះទេ ហើយថែមទាំងមិន ផ្តល់លទ្ធភាពងាយស្រួល ដល់ក្រុមគ្រួសាររបស់គាត់ ដើម្បីព្យាបាលជំងឺប្តី ថែមទៀត បើទោះបីជាមានការយល់ព្រម ពីសាលាឧទ្ធរណ៍ដោយ ទីបំផុតប្តីរបស់ត្រូវ បានស្លាប់ដោយសារជំងឺ ដែល អាចនិង ព្យាបាលបាន ។

ជុំវិញនិងករណីនេះ អ្នកស្រី គង់ សៀងអូន បានធ្វើការអំពាវនាវដល់ស្ថាប័ន មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តា ផ្តល់ កិច្ចអន្តរាគមន៍ ស្វែងរកយុត្តិធម៌តាម ផ្លូវច្បាប់ចំពោះប្តីរបស់គាត់ដែល បានបាត់បង់ជីវិត និងជាប់ពន្ធនាគារ ដោយអយុត្តិធម៌នេះផង ។

ចំពោះការលើកឡើងរបស់ អ្នកស្រី គង់ សៀងអូន នេះមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីសាលាដំបូងខេត្តកំពង់ចាម បាននៅឡើយទេ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]