នៅក្នុងរូបខាងក្រោម ស្រីក្មេងជនជាតិកូរ៉េម្នាក់ ត្រូវបានគេអះអាងថាបានបញ្ជា ឲ្យអ្នកបើកឡានក្រុង វ័យចំណាស់ ម្នាក់ លុតជង្គង់ សុំទោស ដោយសារគាត់ គាត់បង្កឲ្យមានគ្រោះថ្នាក់តាមផ្លូវ ធ្វើឲ្យអ្នកដំណើរក្នុងឡានក្រុង យឺតដំណើរដល់ទៅបីម៉ោង ពីទីក្រុង Busan ទៅទីក្រុង សេអ៊ូល ។ តាមការអះអាង អ្នកដំណើរភាគច្រើន គ្រាន់តែទាមទារឲ្យអ្នកបើកបរសុំទោសជាពាក្យពេចន៍ ប៉ុន្ដែ នារីក្មេងមួយនេះ ធ្វើជ្រុល ជ្រែងហោប៉ៅឲ្យមនុស្សចាស់លុតជង្គង់នៅមុខខ្លួន។

អ្នកដែលបានឃើញរូបនេះ ខឹងសម្បាយ៉ាងខ្លាំង ព្រោះថាសង្គមកូរ៉េ មានការគោរពខ្ពស់ដល់មនុស្សចាស់ ។ ប៉ុន្ដែ អ្នកខ្លះបានបកស្រាយថាតាមពិតទៅ នេះមកពីអ្នកបើកបរមិនមានទំនួលខុសត្រូវ  ខ្លះទៀតបកស្រាយថា អ្នកដំណើរបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុនឡានក្រុងនៅស្ថានីយ ដែលមិនបង្ហាញចិត្តទទួលខុសត្រូវ ឲ្យលុតជង្គង់ ប៉ុន្ដែអ្នកបើកបរលុតជង្គង់ជំនួសទៅវិញ ព្រោះថាជាកំហុសរបស់គាត់។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]