មិនធម្មតា! សៀវភៅមួយក្បាលមានហត្ថលេខារបស់ Steve Jobs លក់បានតម្លៃជិត៨០ម៉ឺនដុល្លារ

//s9.kh1.co/c9/c9ff2d23e54d6ae6138a9177759202cc2c76f6dd.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកដែលទទួលបានសៀវភៅនេះគឺ លោក Julian Brewer ដែលជាកូនប្រុសរបស់សហគ្រិនម្នាក់ ដែលបានធ្វើការជាមួយ Apple ដើម្បីចែកចាយផលិតផលរបស់ពួកគេ នៅចក្រភពអង់គ្លេស។

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនដាក់ដេញថ្លៃ RR Auction មានមូលដ្ឋានក្នុងទីក្រុង Boston បានដាក់លក់សៀវភៅក្បួនណែនាំកុំព្យូទ័រ Apple II ដែលមានចុះហត្ថលេខាដោយសហស្ថាបនិកចុងក្រោយរបស់ក្រុមហ៊ុន គឺលោក Steve Jobs នៅក្នុងតម្លៃ៧៨៧,៤៨៤ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សៀវភៅក្បួនណែនាំ១៩៦ទំព័ររបស់កុំព្យូទ័រ Apple II ត្រូវបានចុះហត្ថលេខានិងសរសេរ ទល់មុខគ្នានឹងតារាងមាតិកា ដោយបានសរសេរថា៖ "Julian, Your generation is the first to grow up with computers. Go change the world! steven jobs, 1980."។ វាក៏ត្រូវបានចុះហត្ថលេខា ដោយលោក Mike Markkula ដែលជាអ្នកវិនិយោគដំបូងនៅ Apple និងជានាយកប្រតិបត្តិទីពីររបស់ក្រុមហ៊ុន។

សៀវភៅក្បួនណែនាំនេះត្រូវបានចុះហត្ថលេខា ខណៈពេលដែលលោក Jobs និង Markkula កំពុងស្ថិតនៅក្នុងចក្រភពអង់គ្លេស ដើម្បីផ្សព្វផ្សាយផលិតផល Apple នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន RR Auction។ អ្នកដែលទទួលបានសៀវភៅនេះគឺ លោក Julian Brewer ដែលជាកូនប្រុសរបស់សហគ្រិនម្នាក់ ដែលបានធ្វើការជាមួយ Apple ដើម្បីចែកចាយផលិតផលរបស់ពួកគេ នៅចក្រភពអង់គ្លេស។

ត្រូវបានប្រកាសចេញនៅក្នុងឆ្នាំ១៩៧៧ កុំព្យូទ័រ Apple II គឺជាផលិតផលជោគជ័យដំបូងរបស់ក្រុមហ៊ុន ហើយជាទូទៅត្រូវបានគេចាត់ទុកថាជាកុំព្យូទ័រដំបូងគេ ដែលផលិតសម្រាប់ទីផ្សារធំ៕

https://s9.kh1.co/__image/w=650,h=365,q=100/4f/4fc50205e83f837ec8a28f005e56fd5591aa5238.jpg
https://s9.kh1.co/__image/w=650,h=365,q=100/a5/a5be05a81d305af633bfb8891df129557a322c1d.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T