ទាក់ទាញគ្រប់ស្ទាយ៍!លើកនេះ ព្រះនាង ជេនណា កាន់តែប្លែក

//s9.kh1.co/42/4299fa91d06d30e46fac2040459d45d9c7d402d6.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លើកណាដែលថាមិនទាក់ទាញ ព្រះនាង នរោត្តម ជេនណា ដាក់មួយឈុតនេះប្លែកស្រស់ស្អាតខ្លាំង។

ភ្នំពេញ៖ ជាការពិតណាស់ ព្រះនាង នរោត្តម ជេនណា ត្រូវបានប្រជារាស្រ្តខ្មែរទូទៅ បានស្គាល់អំពីព្រះរានសមត្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្ប: ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រល្អ គួបផ្សំ និងសមត្ថភាពនានាដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ព្រះនាងមិនត្រឹមតែមានព្រះសមត្ថភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី មិនថាពេលណានោះទេ ពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។

លើសពីនេះទៅទៀត រូបថតប៉ុន្មានសន្លឹកនេះ ពិតជា គួរឲ្យទាក់ទាញខ្លាំងណាស់ជាមួយស្នាយ៍ប្លែកថ្មីក្នុងឈុតខ្មៅមួយតួខ្លូនតែម្ដង គឺគ្រប់ប៉ុស្តគ្រប់ប្លង់ ព្រះនាងតែង បង្ហាញផ្ទៃមុខ គ្របដណ្តប់ដោយភាពជឿជាក់ ធ្វើឲ្យសម្រស់ទ្រង់កាន់តែ ស្រស់ស្អាតខ្លាំងឡើង មើលកាន់តែយូរ កាន់តែស្រស់ឡើង ល្អគន់ កាន់តែសម្លឹង កាន់តែមើលឃើញពីជម្រៅសម្រស់ធម្មជាតិរបស់ទ្រង់៕

សូមទស្សនារូបភាពខាងក្រោម៖

  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T