នារីម្នាក់សង្គ្រោះឃ្មុំមួយក្បាល និងយកចិញ្ចឹម ដែលឥឡូវនេះវាហើរតាមសឹងគ្រប់ជំហាន (មានវីដេអូ)

//s9.kh1.co/ea/ea51adc5a50d3cd96949c912758653a1eaa4c819.jpg
សង្គម

 ២២-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដេកក៏ជិតគ្នា ទៅណាមកណាក៏ជាមួយគ្នា

អង់គ្លេស៖ នារីម្នាក់មកពីទីក្រុង Coventry នៃប្រទេសអង់គ្លេស បានជួយសង្គ្រោះឃ្មុំដ៏ធំមួយក្បាលនៅលើផ្លូវ ខណៈពេលដែលនាងកំពុងបណ្ដើរសុនខ កាលពីពីរសប្ដាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Lacey Shillinglaw បានព្យាយាមយកយ្មុំមួយក្បាលនោះទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព និងលើផ្កាក្នុងឧទ្យានក្បែរៗនោះ។ ប៉ុន្ដែឃ្មុំមិនព្រមនៅមួយកន្លែងឡើយ ដោយវាហើរមករកនាងវិញ និងវារចុះវារឡើងលើនាង។ ក្រោយពីមួយម៉ោងកន្លងផុតទៅ នាងក៏បញ្ឈប់ការព្យាយាម និងសម្រេចត្រលប់ទៅផ្ទះវិញជាមួយវា ដែលទំជាប់លើស្មារបស់នាងតែម្ដង។ ទន្ទឹមនឹងនេះដែរ នាងបានទទួលចិញ្ចឹមវា ដោយដាក់ចំណីឲ្យស៊ីដូចជាទឹកឃ្មុំ តំណាប់ស្ត្របឺរី ទឹកស្ករស និងចាហួយស្វិតជាដើម។

យ៉ាងណាមិញ មកទល់ពេលនេះ ឃ្មុំមួយក្បាលនោះតែងតែនៅក្បែរនាងរហូត ដេកនៅលើតុក្បែរគ្រែរបស់នាង ហើយថែមទាំងហើរតាមខ្លួននាងពេលទៅផ្សារទំនើបទិញអីវ៉ាន់ និងទៅដំណើរកម្សាន្តជាមួយគ្រួសារផងដែរ។

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T