មិនទាន់ពេញក្រមុំស្រួលបួលផង សម្រស់ជូលី ប្រែស្រស់ស្អាតណាស់

//s9.kh1.co/14/142829a06db4ea6e0192b5d7871c4ef0bad021b3.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ផូផង់ណាស់ ទើបតែ១៥ឆ្នាំ សម្រស់តារាវ័យក្មេង ជូលី ស្រស់ស្អាតមិនចាញ់ក្រមុំៗប៉ុន្មានទេ។

ភ្នំពេញ៖  ជាការពិតណាស់ តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយទេពកោសល្យ និងសមត្ថភាពផ្នែកសម្ដែង ជូលី ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែទទួលបានការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះទៅទៀត ក្មេងស្រីរូបនេះ ថែមទាំងមានស្នាដៃសម្ដែងរឿងជាច្រើនជាពិសេសតួអង្គរឿង«កូនពស់កេងកង» ដែលទទួលបានការសរសើរពីពីទស្សនិកជនស្ទើរតែគ្រប់រូបភាពតែម្ដង។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រៅពីមានសមត្ថភាពសម្ដែង តារាស្រីវ័យក្មេងរូបនេះ ក៏មានរូបសម្ផស្សស្រស់ស្អាតថែមទៀតផង ជាពិសេស មុខមាត់គឺស្រស់សោភា ឃ្យូតផងដែរ ម្យ៉ាងវិញទៀត បច្ចុប្បន្ន ក្មេងស្រីរូបនេះ បានលូតលាស់ធំធាត់ ពេញក្រមុំស្ដូកតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយធំពេញវ័យ តារារូបនេះ កាន់តែធ្វើឲ្យហ្វេនចាប់អារម្មណ៍លើរូបនាងជាងមុន ដោយមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ រឹតតែបង្ហាញរូបភាពស្រស់ឆើតឆាយ ជាមួយការតែងខ្លួនស្អាតបង្ហោះលើបណ្ដាញសង្គមជានិច្ច។ 

ជាក់ស្ដែង ថ្មីៗនេះ ជូលី បានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបនាងសារជាថ្មី ដោយតារារូបនេះ បង្ហោះរូបភាពបែបក្រមុំជនបទ ជាមួយនឹងបបូរមាត់ក្រហមឆ្អិនឆ្អៅ សក់វែងរលោងស្រិល ជាងនេះទៅទៀត បើទោះបី តារាស្រីរូបនេះ នៅក្មេងមែន តែរូបសម្រស់នាង ពិតជាស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញតែម្ដង។

ក្រោយអ្នកគាំទ្រ បានឃើញតារារូបនេះ បង្អួតសម្រស់ដ៏ស្រស់ផូផង់ យ៉ាងដូច្នេះរួច ពួកគេបានបញ្ចេញមតិ និងសរសើរពីរូបសម្រស់នាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

https://s9.kh1.co/__image/w=650,h=813,q=100/b7/b7a9d29600b61c2d734a5d9d82fb9118db67e68a.png
ជូលី 
ជូលី 
ជូលី 
ជូលី 
https://s9.kh1.co/__image/w=650,h=985,q=100/c4/c4ee5cdad0a38125463179c306854d2c65dd8f0e.png
ជូលី 
ជូលី 
ជូលី
ជូលី
ជូលី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T