ស្ថានភាពវីរុសកូវីដ១៩ Delta បានរាតត្បាតស្ទើរតែគ្រប់ខេត្ត លើកលែងពីរខេត្តនេះ

//s9.kh1.co/90/900631cde5f1a046f9257af44dc91c51bace10da.jpg
សង្គម

 ២១-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្នុងចំណោមខេត្តសរុបក្នុងប្រទេសកម្ពុជាគឺមានខេត្តចំនួន០២ហើយ ដែលមិនទាន់រកឃើញករណីមេរោគកូវីដ១៩ បំប្លែងថ្មី Delta សូម្បីតែ០១ករណី ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ វីរុសកូវីដ១៩ ប្រភេទ Delta បានបន្តចរាចរណ៍ចម្លងច្រើនគួរសម នៅក្នុងប្រទេសកម្ពុជា ដោយគិតមកទល់ពេលនេះ គឺករណីកូវីដ១៩ ប្រភេទនេះ ឆ្លងសរុបមានជិត១០០០ករណីហើយ ប៉ុន្តែក្នុងចំណោមខេត្តសរុបនោះ មានខេត្តចំនួន០២ ដែលមិនទាន់រកឃើញករណីមេរោគកូវីដ១៩ បំប្លែងថ្មី Delta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មេរោគកូវីដ១៩ បំប្លែងថ្មី Delta បានបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង​ ពីថ្ងៃទី ៣១ មីនា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ហើយបានប៉ះពាល់ដល់ ២៣រាជធានីខេត្ត លើកលែងតែ ០២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណី មេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅឡើយទេ។

អាស្រ័យហេតុនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឺកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ត្រូវចេះផ្លាស់ប្តូរទំលាប់រស់នៅរបស់ខ្លួន៕

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T