បន្ទាប់ពីបរាជ័យលើកទី១ អាមេរិកនឹងត្រៀមខ្លួន ខួងយកថ្មលើភពអង្គារ ម្ដងទៀតជាលើកទី២

//s9.kh1.co/98/98887ff4d94340ab9e7ad63e2367862b6db875a3.jpg
បច្ចេកវិទ្យា

 ២១-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សំណាកថ្មលើកដំបូងដែលរ៉ូបូត Perseverance បានខួងយក មិនមានភាពរឹងមាំដូចអ្នកវិទ្យាសាស្ត្រធ្លាប់គិតនោះទេ។

បរទេស៖ រ៉ូបូតលើភពអង្គាររបស់អង្គកាណាសា Perseverance កំពុងត្រៀមខ្លួនសម្រាប់ការប៉ុនប៉ងមួយផ្សេងទៀត ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដើម្បីប្រមូលយកថ្មភពអង្គារ បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួន កាលពីដើមខែនេះ មិនបានសម្រេចដូចក្រុមវិស្វកររំពឹងទុក។ វិស្វករនិយាយថា ដៃប្រមូលយកសំណាករបស់រ៉ូបូតដំណើរការធម្មតា ប៉ុន្តែប្រអប់ផ្ទុកសំណាកបែរជាទទេទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវរ៉ូបូតនេះដែលជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រចល័តវិលកង់ ដែលបានចុះចតនៅលើភពអង្គារតាំងពីខែកុម្ភៈ គ្រោងធ្វើដំណើរទៅកាន់ទីតាំងថ្មីមួយទៀត ឈ្មោះថា Citadelle សម្រាប់ការប្រមូលយកសំណាកថ្មជាលើកទី២។ លើកនេះដើម្បីកំណត់ថាសំណាកពិតជាប្រមូលយកបាន ក្រុមវិស្វករនឹងរង់ចាំទទួលរូបភាពនៃប្រអប់ដាក់សំណាកសិន មុននឹងដំណើរការទុកដាក់វាចូលទៅផ្នែកខាងក្នុងខ្លួនរ៉ូបូត។

សំណាកថ្មលើកដំបូងដែលរ៉ូបូត Perseverance បានខួងយក មិនមានភាពរឹងមាំដូចអ្នកវិទ្យាសាស្ត្រធ្លាប់គិតនោះទេ។ អ្វីដែលធ្លាប់ត្រូវបានគេគិតថាវាជាស្នូលថ្មរឹង បែរប្រែទៅជាកំទេចធូលីផុយស្រួយ ដែលបានហើរធ្លាក់ពីប្រអប់ដាក់សំណាកនៃរ៉ូបូត។ បន្ទាប់ពីរកឃើញថាប្រអប់ដាក់សំណាកគឺទទេ ក្រុមការងារនៃបេសកកម្មបានប្រើប្រាស់កាមេរ៉ារបស់រ៉ូបូត ដើម្បីវិភាគសំណល់នៃប្រហោងដែល Perseverance បានខួង។ បេសកកម្មរបស់ Perseverance គឺដើម្បីប្រមូលយកសំណាកនៃថ្មភពអង្គារចំនួន៣៥ ដើម្បីនាំយកពួកវាត្រឡប់មកកាន់ផែនដី នៅពេលណាមួយ ក្នុងទសវត្សរ៍ឆ្នាំ២០៣០៕

ប្រហោងខួងយកសំណាកថ្ម កាលពីលើកទីមួយ
ប្រហោងខួងយកសំណាកថ្ម កាលពីលើកទីមួយ
រ៉ូបូត Perseverance ថតរូបភាពប្រហោងដែលបានខួង នៅលើភពអង្គារ ដើម្បីយកស្នូលថ្ម កាលពីលើកទីមួយ
រ៉ូបូត Perseverance ថតរូបភាពប្រហោងដែលបានខួង នៅលើភពអង្គារ ដើម្បីយកស្នូលថ្ម កាលពីលើកទីមួយ
រ៉ូបូត Perseverance
រ៉ូបូត Perseverance

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T