ពោធិ៍សាត់ៈ ជនសង័្សយម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តពោធិ៍សាត់ កសាងសំនុំរឿង បញ្ជូន ទៅកាន់សាលាដំបូង ខេត្តពោធិ៍សាត់ពីបទលួច ។ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិត ស្រាលខេត្ត លោកវរៈសេនីយ៍ត្រី ម៉ូ លីដា បានប្រាប់មជ្ឈមណ្ឌលពត៌មានដើមអម្ពិល នៅថ្ងៃនេះថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានហើយ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តនោះ មានឈ្មោះ ជូ ឆេកូ (ហៅកូ) ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ ។

តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនគេរួមនិងបក្ខពួក កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង ជាង ៥ទៀបភ្លឺ រូបគេពិតជាបានទៅលួច កាច់សោរម៉ូតូ ម៉ាកហុងដាសេ១២៥ សេរី ២០០៥ មួយគ្រឿងដែលប្រជាពលរដ្ឋ អ្នកលក់ដូរក្នុងផ្សារបាន ទុកនៅក្បែរផ្សារ លុះលួចបានម៉ូតូមួយគ្រឿងនោះ ហើយរូប គេរួមទាំងបក្ខពួក ក៏បានជិះម៉ូតូនោះទៅលួចកាច់ សោរម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដាសេ១២៥ សេរី ២០០៩ ដែល ប្រជាពលរដ្ឋ ដាក់ចោរនៅលើផ្លូវស្រែ ស្ថិតក្នុងដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិសាត់ ដែលពួកគាត់ កំពុង ដកសំណាបក្នុងស្រែ នោះពិតប្រាកដមែន ។ ជនសង្ស័យក៏បានបន្តសារភាព ប្រាប់សមត្ថកិច្ចទៀតថា ចំពោះ ម៉ូតូ ពីរគ្រឿងដែលពួកគេបានកាច់ សោរបាននោះ គឺមួយគ្រឿងត្រូវបានសមត្ថកិច្ច ឃាត់បានដោយឡែកមួយ គ្រឿងទៀត បក្ខពួករបស់គេក៏បាន ជិះយកទៅបាត់ស្រមោល តែម្តង។ ក្រោយការសួរចម្លើយ ជនសង្ស័យត្រូវ បានសមត្ថកិច្ច កសាងសំនុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ចាត់កាតបន្តតាមនិតិវិធី។

គួរបញ្ជាក់ថា ជនសង្ស័យនេះ គឺជាមុខសញ្ញាកាច់សោរម៉ូតូ ដ៏សកម្មដែលកន្លងមកធ្លាប់ធ្វើ សកម្មភាពទូទាំង ខេត្ត ពោធិ៍សាត់ ហើយក៏ជាមុខសញ្ញាដែល សមត្ថកិច្ចកំណត់និងធ្វើការ ស្រាវជ្រាវក្នុងរយៈពេល ជាយូរមកហើយ ទើប មកដល់ថ្ងៃនេះទើប ជនសង្ស័យជាប់អន្ទាក់ សមត្ថកិច្ចឱ្យទៅដេកគុកតែម្តង ៕



ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]