ភ្នំពេញៈ រថយន្តកូរ៉ូឡា ស៊េរី៩៨មួយគ្រឿង បានជ្រុលចង្កូតព្រលះទ្រូងផ្លូវ ទាំងក្បាលព្រលប់ អស់៩កំណាត់ នៅចំណុចមុខហាងលក់ទូរស័ព្ទ អេរិសាន់ ផ្លូវមុន្នីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅម៉ោង១៩និង២០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្ត រួមនឹងអ្នករួមដំណើរម្នាក់ទៀត សុទ្ធតែស្រវឹង ហើយពុំមាននរណាម្នាក់ ស្គាល់អំពី អត្តសញ្ញាណ អ្នកទាំងពីរនោះទេ ។ សាក្សីបានឲ្យដឹងទៀតថា រថយន្តកូរ៉ូឡាបានបើកយ៉ាងលឿន តាមផ្លូវព្រះមុន្នីវង្ស ពីត្បូងទៅជើង រួចក៏រេចង្កូត មកបុក របាំងថ្មចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរបើកខ្ទាតអស់៩កំណាត់ ចំណែកឯរថយន្ត ក៏ផ្ទុះពោងទាំងពីរ ហើយបែកកង់ឆ្វេង ទៅមុខ លេងរួច ភ្លាមនោះដែរ អ្នកបើកបររួមទាំងអ្នករួមដំណើរ ក៏បានចេញពីក្នុងរថយន្ត រួចឡើងជិះម៉ូតូឌុប គេចខ្លួនបាត់អស់ ។

ចំពោះរថយន្តកូរ៉ូឡា ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅឯសាលារាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវស្វែងរក អត្តសញ្ញាណម្ចាស់រថយន្ត យកមកធ្វើការផាកពិន័យ ទៅតាមផ្លូវច្បាប់ ៕

ដោយ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]