ចោរម្នាក់ ដែលត្រូវបានដឹងថា ជាជនជាតិ អេត្យូពី រស់នៅក្នុងប្រទេស អារ៉ាបី សាអូឌីត ត្រូវបានកាមេរ៉ាសុវត្ថិភាព ក្នុងហាងមួយកន្លែង ថតជាប់នូវ សកម្មភាពលូកហោប៉ាវ លួចយកប្រាក់ និង ទូរស័ព្ទដៃ របស់ស្រ្តីអារ៉ាប់ម្នាក់។

តាមរយៈវីដេអូឃ្លីប បានបង្ហាញអោយឃើញថា ខណៈពេល ដែលស្រ្តីរងគ្រោះ កំពុងតែជួយពិនិត្យមើល ទូរស័ព្ទជាមួយនឹង មិត្តរបស់នាង ២នាក់ទៀតនោះ ចោររូបនោះ បានធ្វើជាឈរមើលទូរស័ព្ទ នៅជិតនោះដែរ ហើយនៅពេលឪកាសល្អ ដែលស្រ្តីរងគ្រោះ មិនចាប់អារម្មណ៍ ចោរនោះ ក៏បានលូកដៃ ខ្វេះយកលុយមួយចំនួន តែម្តង។ យ៉ាងណាមិញ នៅពេលដែល ចោរធ្វើសកម្មភាព ជាថ្មីម្តងទៀត យកបានទូរស័ព្ទដៃ ទើបធ្វើអោយស្រ្តីរងគ្រោះ ដឹងខ្លួនទាន់ ក៏បានធ្វើអោយចោរ រត់បាត់។ ទោះជាយ៉ាងណា ម្ចាស់ហាង បានជួយដេញតាម និង ស្រែកអោយគេឯង ជួយចាប់ចោរផងដែរ ប៉ុន្តែ យ៉ាងណាមិញ ប្រភពព័ត៌មាន មិនទាន់ ទទួលបានសេចក្តីរាយការណ៍ ថាចោរ ត្រូវចាប់បាន ឬ ក៏យ៉ាងណា នៅឡើយនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]