មនុស្សយន្ត ជាបច្ចេកវិទ្យាទំនើប និង គួរអោយចាប់អារម្មណ៍ នាពេលបច្ចុប្បន្ននេះ ទើបហេតុនេះហើយ មានហាង ឬ បា មួយចំនួន បានប្រើប្រាស់ពាក្យ មនុស្សយន្ត (Robot) នេះ សំរាប់ដាក់ឈ្មោះហាងរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍។

យ៉ាងណាមិញ សំរាប់ បាមួយកន្លែងនេះវិញ ទើបតែបើកថ្មីៗ កន្លងទៅនេះ តែប៉ុណ្ណោះ ដោយបានដាក់ឈ្មោះថា Robots Bar & Lounge ដែលមានអត្ថន័យ សំដៅលើមនុស្សយន្ត ប៉ុន្តែអ្វីដែលពិសេសនោះ គឺបាមួយនេះ មិនត្រឹមតែដាក់ទាំងឈ្មោះនោះទេ សូម្បីតែ អ្នកបំរើ ក៏ប្រើប្រាស់មនុស្សយន្ត ផ្ទាល់តែម្តង សំរាប់បំរើភេសជ្ជៈដល់អតិថិជន របស់ខ្លួន។ បាមួយកន្លែងនេះ មានទីតាំងស្ថិតនៅ ក្រុង Ilmenau ប្រទេស អាល្លឺម៉ង់ ហើយមាន មនុស្សយន្ត ដ៏មានប្រជាប្រិយភាព ប្រចាំ បា ឈ្មោះ Carl ដែលមានសមត្ថភាព ក្នុងការប្រឡុកស្រា យ៉ាងពិសេសផងដែរ និងត្រូវបានបង្កើតឡើង ដោយ លោក Ben Schaefer។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]