មានស្ដ្រីដ៏ស្រស់ស្អាត់ គួរឲ្យទាក់ទាញម្នាក់ បានដើរតាមផ្លូវ ហើយសួរទៅកាន់អ្នកដំណើរបុរសជាច្រើននាក់ ឲ្យរួមដំណេកជាមួយនាង។

នារីវ័យក្មេងម្នាក់ បានធ្វើវីដេអូពិសោធន៍ដ៏ខ្លីមួយ ជាមួយនឹងមនុស្សនៅតាមសាធារណៈ ហើយបានយកវីដេអូនោះទៅបង្ហោះក្នុង YouTube ក្រោមចំណងជើងថា “Ask Guys for Sex: A social Experiment”។ នារីម្នាក់នេះបាននែនាំខ្លួននៅក្នុងវីដេអូថា នាងមានឈ្មោះ Andrea បានជ្រើសរើសបុរសចំនួន ១៤នាក់ នៅតាមផ្លូវ ដើម្បីធ្វើការពិសោធន៍ស្ទង់មតិ ទៅកាត់បុរសៗ ដោយបានចោទសំណួរទៅកាន់ពួកគេថា “តើអ្នកចង់រួមដំណេកជាមួយខ្ញុំដែរ ឬ ទេ?” ទីបញ្ចប់ទទួលបានលទ្ធផល ៥០% យល់ព្រម និង ៥០%ទៀតមិនយល់ព្រម។

បុរសទីមួយដែលនាងបានសួរនោះ គឺបានដើរចេញពីហាងទំនិញមួយ ហើយបានបដិសេធនូវសំណួររបស់នាង លើសពីនេះថែមទាំង ខឹងយ៉ាងខ្លាំងទៀតផង ដោយគាត់ប្រុងនឹងទូរស័ព្ទហៅប៉ូលីសឲ្យចាប់នាង។ គាត់បាននិយាយទៅកាន់នាងថា អ្នកនឹងត្រូវដេកគុក នេះមិនមែនជាប្រទេសចិននោះទេ តើអ្នកមកពីណា? តែទោះជាយ៉ាងណា ក៏មានអ្នកឆ្លើយយល់ព្រមនឹងសំណួររបស់នាងដែរ តែមើលទៅទឹកមុខរបស់ពួកគេ ហាក់ដូចជាមានការភ្ញាក់ផ្អើល ឬ ប្រហែលជាគិតថានាងលេងសើចជាមួយពួកគាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការស្ទង់មតិមួយនេះ? ខាងក្រោមនេះយើងក៏មានវីដេអូមួយផ្សេងទៀតដែរ តែប្ដូរពីស្រ្ដីភេទ ទៅបុរសវិញម្ដង។ សាកទាយទៅមើលថា គាត់សួរទៅកាត់នារី ១០០នាក់ មានប៉ុន្មាននាក់ដែល យល់ព្រមរួមដំណេកជាមួយគាត់? 







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]