កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ មានមនុស្សចំនួន ១៥,០០០នាក់ បានប្រជៀតគ្នា ដើម្បីមកងូតទឹកក្នុងបឹងដ៏តូចមួយ ក្នុងខេត្តស៊ីឈាន់ ប្រទេសចិន ដែលមើលទៅហាក់បីដូចជា ដង្កូវទឹកអីចឹង។

យោងតាមប្រភពព័ត៌មាន Shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ការមកប្រជ្រៀតគ្នា ដើម្បីងូតទឹក ក្នុងបឹងដ៏តូចមួយនេះ ហាក់បីដូចជាការថតខ្សែភាពយន្តអីចឹង ប៉ុន្តែវាមិនមែនឡើយ គឺដោយសារតែវាជាថ្ងៃវិស្សមកាល របស់សិស្សសាលាក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា បឹងមួយនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា “China's Dead Sea” ហើយឈ្មោះមួយនេះ ក៏គ្មានអ្វីចម្លែក និងគួរឲ្យឆ្ងល់ដែរ គឺដោយសារតែមានមនុស្ស ក៏ដូចជាភ្ញៀវទេសចរណ៏ជាច្រើន ចូលចិត្តទៅងូតទឹកលេងកំសាន្តនៅទីនោះ ម្តងៗរាប់ពាន់ រាប់ម៉ឺននាក់ ទើបបឹងមួយនោះ ទទួលបានឈ្មោះបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបឹងមួយនេះ?









សូមទស្សនាវីដេអូខាងក្រោម៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]