ទើបដឹងថាពស់កន្ទុយកណ្ដឹង ប្រើតិចនិចដ៏ចម្លែកមួយ ដើម្បីបោកបញ្ឆោតមនុស្ស បើដើរទៅជិតវា

//s9.kh1.co/e8/e8ab71f36d39ff8884c5407e70c9b199a31ab823.jpg
បច្ចេកវិទ្យា

 ២០-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកស្រាវជ្រាវនិយាយថា ចរិតលក្ខណៈរបស់វាបានវិវត្ត ដើម្បីជួយពស់ប្រភេទនេះ ឲ្យចៀសផុតពីការបៀតបៀន។

បរទេស៖ អ្នកវិទ្យាសាស្ត្រនិយាយថា សត្វពស់កន្ទុយកណ្ដឹងបានវិវត្ត ដោយប្រើវិធីសាស្ត្រដ៏ឆ្លាតវៃមួយ ដើម្បីបោកបញ្ឆោតមនុស្ស ថាគ្រោះថ្នាក់នៅជិតខ្លួនរបស់ពួកគេ ជាងការគិត។ សំឡេងនៃរំញ័រកន្ទុយរបស់វាកាន់តែរោទ៍ខ្លាំង នៅពេលមនុស្សដើរទៅជិតវា ប៉ុន្តែភ្លាមៗវាក៏ប្ដូរទៅប្រើប្រេកង់ខ្ពស់ជាងនេះ។ នៅក្នុងការធ្វើតេស្ដ ការផ្លាស់ប្ដូរសំឡេងដ៏រហ័សរបស់វា បានធ្វើឲ្យអ្នកធ្វើការពិសោធន៍គិតថា សត្វពស់នេះកំពុងស្ថិតនៅកៀកខ្លួនរបស់ពួកគាត់ ជាងការពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រាវជ្រាវនិយាយថា ចរិតលក្ខណៈរបស់វាបានវិវត្ត ដើម្បីជួយពស់ប្រភេទនេះ ឲ្យចៀសផុតពីការបៀតបៀន។ គន្លឹះសំខាន់នៃសំឡេងរំខាននេះគឺជាសមត្ថភាពរបស់ពស់នេះ ក្នុងការញ័រសាច់ដុំកន្ទុយរបស់វា រហូតដល់៩០ដងក្នុងមួយវិនាទី។ ការញ័រដ៏ខ្លាំងនេះត្រូវបានប្រើ ដើម្បីព្រមានសត្វនិងមនុស្សដទៃទៀត អំពីវត្តមានរបស់ពួកវា។ ក្រុមអ្នកស្រាវជ្រាវបានដឹងអស់ជាច្រើនទសវត្សរ៍ហើយថា សំឡេងកណ្ដឹងរោទ៍របស់វាអាចផ្លាស់ប្ដូរប្រេកង់ ប៉ុន្តែមានការស្រាវជ្រាវតិចតួចណាស់ បានដឹងពីផលប្រយោជន៍នៃការផ្លាស់ប្ដូរសំឡេងរបស់វា។

សត្វពស់កន្ទុយកណ្ដឹង
សត្វពស់កន្ទុយកណ្ដឹង

នៅក្នុងការសិក្សានេះ អ្នកវិទ្យាសាស្ត្របានពិសោធន៍ ដោយរំកិលដងខ្លួនមនុស្សក្លែងក្លាយ ឲ្យទៅជិតសត្វពស់កន្ទុយកណ្ដឹង ហើយកត់ត្រាការឆ្លើយតប។ នៅពេលដែលវត្ថុកាន់តែខិតទៅជិតពស់នោះ កន្ទុយកណ្ដឹងបានបង្កើនប្រេកង់ឡើងប្រហែល ៤០ហឺត។ ភ្លាមៗបន្ទាប់មកទៀត សំឡេងបានហក់ឡើងដល់ប្រេកង់ខ្ពស់ជាងមុន ចន្លោះ៦០ទៅ១០០ហឺត។

ដើម្បីស្វែងយល់ថា តើការផ្លាស់ប្ដូរប្រេកង់ភ្លាមៗនេះមានន័យដូចម្ដេច អ្នកស្រាវជ្រាវបានធ្វើការងារបន្ថែម ដោយមានមនុស្សចូលរួម និងពស់និម្មិត។ អត្រារោទ៍កើនឡើងត្រូវបានយល់ឃើញដោយក្រុមអ្នកចូលរួម ព្រោះសំឡេងកាន់តែលឺ នៅពេលពួកគាត់កាន់តែដើរទៅជិត។ អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលប្រេកង់កើតឡើងភ្លាមៗ នៅចម្ងាយ៤ម៉ែត្រ មនុស្សបានយល់ថាពស់នេះស្ថិតនៅចម្ងាយប្រហែល១ម៉ែត្រប៉ុណ្ណោះ។ ក្រុមអ្នកនិពន្ធការសិក្សានេះជឿជាក់ថា ការផ្លាស់ប្ដូរសំឡេងមិនមែនគ្រាន់តែជាការព្រមានសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាទំនាក់ទំនងប្រភេទអន្តរដ៏ស្មុគស្មាញរបស់វា៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T