យោងតាមប្រភពព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជា DJ ប្រចាំស្ថានីយ៍វិទ្យុ UFM 100.3 ក្នុងប្រទេស សឹង្ហបុរីនោះ ត្រូវបានសត្វឆ្កែមួយក្បាល ខាំរហូត ដល់សន្លប់បាត់ស្មារតី ក្នុងប្រទេសកម្ពុជា។

ជនរងគ្រោះមានឈ្មោះ Huang Wenhong អាយុ ៤២ឆ្នាំ ខណៈពេល រូបគាត់និង មិត្តភក្តិ ឈ្មោះ Nick Sim កំពុងស្ថិតនៅក្នុងភោជនីយដ្ឋាន មួយកន្លែង នៃខេត្តសៀមរាប នោះ ស្រាប់តែគាត់បានលឺសម្លេង ភ្ញាក់ផ្អើលនៅខាងក្រៅ ដោយសារតែសម្លេង យំរហែបៗ របស់សត្វឆ្កែមួយក្បាល។ បន្ទាប់មក ជនរងគ្រោះ ក៏បានដើរចេញទៅមើល ថាមានរឿងអ្វីកើតឡើង ទើបត្រូវសត្វឆ្កែមួយក្បាល ដែលយំរហែបនោះ ខាំត្រូវ ដោយក្នុងនោះ ក្មេងស្រីម្នាក់ ដែលនៅជិតនោះ ក៏ត្រូវសត្វឆ្កែនោះ ខាំផងដែរ។ ក្រោយមក គាត់ក៏បានចូលទៅក្នុង ភោជនីយដ្ឋានវិញ ដើម្បីឆែករកមើល វិធីសាស្រ្តបង្កា ពីការត្រូវសត្វឆ្កែខាំ ប៉ុន្តែមួយសន្ទុះក្រោយមក ដៃជើងរបស់គាត់ ក៏បានរឹង រួចក៏ដួលសន្លប់ ទៅលើដី តែម្តង។ ទោះជាយ៉ាងណា នៅពេលនេះ គាត់កំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ និង មិត្តភក្តិ របស់គាត់ មកកាន់កម្ពុជា ដើម្បីធ្វើការងារ លើគំរោង ផ្តល់សេវាសហគមន៍ ក្នុងប្រទេសកម្ពុជា។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]