អាណិតណាស់! Selena បើកបេះដូងរៀបរាប់ពី ស្ថានភាពជម្ងឺដែលតស៊ូព្យាបាលរាប់ឆ្នាំកន្លងមក

//s9.kh1.co/a6/a6d9ebab2ff9eb85ebd7826c50ff6f0ce37109f3.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រឹងមាំណាស់ Selena បានបើកចិត្តក្នុងការៀបរាប់ពីជម្ងឺដែលនាងបានតស៊ូកន្លងមក។

បរទេស៖ យោងតាមសារព័ត៌មាន Fox News នៅថ្ងៃទី ២០ ខែសីហានៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle កាលពីខែកញ្ញា  បាននិយាយអំពីការតស៊ូរបស់នាងជាមួយនឹងជំងឺ bipolar ។ ដោយតារាចម្រៀងរូបនេះបាននិយាយថា នាងបានប្រឈមមុខនឹងរឿងជាច្រើននៅក្នុងជីវិតតាំងពីបញ្ហាសុខភាពរហូតដល់ការទាំងការវាយប្រហារជាសាធារណៈ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Selena ក៏បានរៀបរាប់ថា៖ 

នៅពេលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្ញុំដកដង្ហើមធំៗ ពេលនោះខ្ញុំព្យាយាមលួងលោមខ្លួនឯង។ រាល់ពេលដែលខ្ញុំឆ្លងកាត់អ្វីមួយខ្ញុំបានសួរខ្លួនឯងថាតើខ្ញុំត្រូវប្រឈមមុខនឹងអ្វីទៀត?

 Selena 

គួរបញ្ជាក់ផងដែរថា តារាស្រីដែលកើតនៅឆ្នាំ ១៩៩២ រូបនេះបានព្យាបាលជំងឺ lupus erythematosus ជាយូរមកហើយបន្ទាប់មក នាងបានធ្វើការវះកាត់ប្តូរក្រលៀននិងព្យាបាលដោយប្រើគីមី។ លើសពីនេះនាងជឿជាក់ថា មិនយូរប៉ុន្មាននាងបានរងនូវសម្ពាធនិងការវាយប្រហារយ៉ាងច្រើនពីទស្សនិកជន។ ទន្ទឹមនឹងនេះ Gomez សារភាពថាមានពេលខ្លះដែល នាងមិនមានកម្លាំងគ្រប់គ្រាន់នឹងតតាំងជម្ងឺនេះថែមទាំងធ្វើឱ្យខ្លួនឯងឈឺចាប់ទៀតផង។

មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះបាននិយាយថា នាងមិនខ្លាចខ្លួនឯងទេដែលមានបញ្ហាសុខភាពផ្លូវចិត្ត ដោយនាងបានអះអាងថា៖

ខ្ញុំចង់ដឹងអ្វីៗគ្រប់យ៉ាងអំពីវាដូច្នេះខ្ញុំអាចបំបាត់ការភ័យខ្លាចទាំងអស់ទោះយ៉ាងណាក៏ដោយខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែបន្តជួយមនុស្សទៀត ខ្ញុំចង់ឲ្យ ទស្សនិកជនចងចាំខ្ញុំជានិច្ច។ ខ្ញុំតែងតែគិត ថាមានអ្នកគាំទ្រនៅក្បែរខ្ញុំ ហើយខ្ញុំមានអារម្មណ៍ធូរស្រាល៕ 

 Selena 

ជាក់ស្ដែង ថ្មីៗនេះ Selena កំពុងធ្វើសកម្មភាពសប្បុរសធម៌យ៉ាងសកម្ម។ បន្ទាប់ពី រដូវកាលទីពីរនៃកម្មវិធីធ្វើម្ហូប Selena + Chef បានបរិច្ចាគ ៣៦០,០០០ ដុល្លារដល់អង្គការមិនរកប្រាក់ចំណេញចំនួន ២៣ ព្រមទាំង យីហោ Rare Beauty របស់តារាចម្រៀង (រួមទាំងមូលនិធិ Rare Impact) បានសន្យារួមចំណែក ១០០ លានដុល្លារដល់ការថែទាំសុខភាពផ្លូវចិត្តក្នុងរយៈពេល ១០ ឆ្នាំខាងមុខ៕

សូមទស្សនារូបភាពខាងក្រោម៖

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena

ប្រភព៖ ZingNews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T