ខេត្តឧត្តរមានជ័យ ៖ មនុស្ស៣នាក់ បានស្លាប់គួរឱ្យសង្វេគពេកក្រៃ ក្នុងហេតុការណ៍ផ្ទុះមីនតោន ១គ្រាប់ ខណៈដែលបររទេះ ចេញពីព្រៃ កាលពីវេលាម៉ោង១ និង៤០រសៀលថ្ងៃទី៣០ កក្កដា ២០១៣ នៅចំណុចផ្លូវរទេះចាស់ ស្ថិតក្នុងភូមិអភិវឌ្ឍ ឃុំអូរស្វាយ ស្រុងអន្លង់វែង ។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ ១-ឈ្មោះឯល បុល អាយុ៤៥ឆ្នាំ ជាឪពុក ២-ឈ្មោះកេង ស្រីនី ភេទស្រី អាយុ១២ឆ្នាំ ជាកូន ៣-ឈ្មោះប៉េង ក្លយ ភេទប្រុស អាយុ១៣ឆ្នាំ ជាក្មួយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកប្រពន្ធឈ្មោះជ្រិន ស្រីកា អាយុ៣៤ឆ្នាំ មិនមានរងរបួសនោះទេ ព្រោះគាត់ដើរពីក្រោយរទេះ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងជួយយកសាកសពជនរងគ្រោះ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕













បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]