បច្ចុប្បន្ននេះទីផ្សារកាងារពិតជា មិនមែនជាការងាយស្រួលដូចកាលពីមុននោះទេ ដល់ថ្នាក់មាននិស្សិតដល់ទៅ ១៥០ ០០០ នាក់ប្រជ្រៀតគ្នាដាក់ពាក្យរកការងារធ្វើ។

តាមប្រភពព័ត៌មានបានអោយដឹងថា មាននិស្សិតដែលទើបនឹងបញ្ចប់ការសិក្សាជាង ១៥០​ ០០០ នាក់បាន ប្រជុំគ្នានៅឯ Shenzhen Convention Center នៃ ប្រទេសចិន ដើម្បីបំពេញពាក្យរកការងារធ្វើ។ មាននិស្សិតម្នាក់បានប្រាប់អោយដឹងថា រូបគេមកចាំតាំងពីម៉ោង ៥ ទាបភ្លឺ រហូតដល់ម៉ោង ៣ រសៀលទើបខ្លួនអាចដាក់ពាក្យបាន តែទោះជាងយ៉ាងណាក៏ដោយ ក៏រូបគេមិនមានការខឹងចំពោះសេវាកម្មដែរ ពីព្រោះការយឺតយាវ ដោយសារតែមាននិស្សិតច្រើនពេក។

តើប្រិយមិត្តយល់ថា នៅស្រុកគេ ការរកការងារ ស្រួលឬក៏លំបាកជាងប្រទេសកម្ពុជា ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]