ភ្នំពេញ : ជនអនាថាម្នាក់ ដែលតែងតែដើរសុំទាន នៅផ្សារច្បារអំពៅ និងយកម្លប់ក្រោមស្ពាន ធ្វើជាទី ជម្រកនោះ ឥឡូវបានបញ្ចប់ជីវិត ដោយការលោត ពីលើស្ពាន ព្រះមុនីវង្សចាស់ កាលវេលា ម៉ោង១១ និង ១១នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣នេះ ។

តាមអ្នកឃើញហេតុការណ៍ នៃការលោតទឹក របស់បុរសរូបនេះ បាននិយាយថា នៅវេលាកើតហេតុ បុរស អនាថារូបនេះ បានឡើងស្ពានមុនីវង្សចាស់ ពីកើតទៅលិច លុះដើរមកដល់ពាក់កណ្តាលស្ពាន ក៏បាន ឡើងតោងបង្កាន់ដៃស្ពាន រួចប្រយិតប្រតោងចុះ តាមបង្កាន់ដៃស្ពាន ទៅក្រោម ប៉ុន្តែក៏របូតដៃ ធ្លាក់ចូលក្នុង ទឹកទន្លេតែម្តង ។

ចំណែកអ្នកស្ទូចត្រី ក៏បាននិយាយដែរថា ពួកគេកំពុងតែអង្គុយស្ទូចត្រី ស្រាប់តែលឺសូរ សំឡេងប្រូង បែក ខ្ចាយទឹក ហើយក៏បានឃើញមនុស្ស ហើបក្បាលអណ្តែត មកបុកសសរស្ពាន មុនីវង្សថ្មី រួចក៏លិចបាត់ ស្រមោលតែម្តងទៅ ។

សមត្ថកិច្ច នគរបាលយាមស្ពាន បាននិយាយថា បុរសរូបនេះ គេច្រើនហៅ ឈ្មោះ ទូច អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ។ សមត្ថកិច្ចបន្តថា ឈ្មោះ ទូច នេះ ជារើយៗឃើញដើរសុំទាន និង ញៀនថ្នាំផងដែរ ហើយដេកនៅតែក្រោមស្ពានមុនីវង្សចាស់នេះ ។

បច្ចុប្បន្នបុរសរងគ្រោះ មិនត្រូវអាចជួយសង្រ្គោះ បានទេ ដោយហេតុថា ទឹកទន្លេនៅរដូវទឹកឡើង មានស្ថានភាពខ្លាំង ៕



ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]