ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើ សកម្មភាពឆក់យកកាបូប និងទូរស័ព្ទពីភ្ញៀវ បរទេសជនជាតិស្បែកសពីរនាក់ ត្រូវបាន ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ នាំគ្នា ឡោមព័ទ្ធ និងចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច មូលដ្ឋាន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើ សកម្មភាព មួយដង្ហើមចង្រិត ។

សកម្មភាពប្រជាពលរដ្ឋ នាំគ្នាចាប់ចោរ ឆក់ទូរស័ព្ទរបស់ជនជាតិបរទេសពីរនាក់ខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៣កន្លងទៅ ស្ថិតនៅចំណុចលើថ្មម៉ាប មាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៤៤ ភូមិទី៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូន ពេញ ។

យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ ខណៈដែលជនរងគ្រោះ ពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ជាជន ជាតិស្បែក ស មិនស្គាល់អត្ដសញ្ញាណ កំពុងអង្គុយនៅ លើថ្មម៉ាបមាត់ទន្លេ ស្រាប់តែលេចមុខជន សង្ស័យរូបនេះ ដើរទៅពីក្រោយហើយធ្វើ សកម្មភាពឆក់យក កាបូបស្ពាយពណ៌ក្រហម ដែលជនរងគ្រោះ ដាក់នៅពីក្រោយខ្នង ហើយនៅក្នុងកាបូបស្ពាយនោះ មានទូរស័ព្ទ ដៃ ម៉ាកអាយហ្វូន ហ្វ័រអេស ពណ៌ស ។

របាយការណ៍របស់នគរបាលបានឱ្យដឹង ទៀតថា ជនសង្ស័យក្រោយពីយកទូរស័ព្ទ ហើយ ក៏បោះចោលកាបូប ប៉ុន្ដែត្រូវបានជន រងគ្រោះរត់តាមពីក្រោយ ស្រែក ឆោឡោធ្វើ ឱ្យប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ នោះ នាំគ្នាឡោមព័ទ្ធនិងចាប់ជនសង្ស័យរូប នេះ ទុកប្រគល់ឱ្យសមត្ថកិច្ច ខណៈដែលពួក គេទាំងពីរនាក់ ក្រោយពីរកមិនឃើញទូរស័ព្ទ ដៃរបស់ខ្លួន ក៏បានដើរចេញពីកន្លែងកើត ហេតុ ហើយមិនបានដាក់ពាក្យបណ្ដឹងទៅ កាន់សមត្ថកិច្ចទៀតផង ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះញ៉ា ចិត្រា អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅមិន ពិតប្រាកដ ហើយបច្ចុប្បន្នត្រូវ បានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ  ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមផ្លូវច្បាប់ ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]