ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបើកឲ្យក្រុមហ៊ុននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ

//s9.kh1.co/28/28aa638709b3b94d9e9559ab7928132bd05354be.jpg
សង្គម

 ១៩-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test មិនកំណត់បរិមាណ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណនោះឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី១៨សីហា ២០២១ម្សិលមិញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។

ក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។ 

យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ (រូបតំណាង)
ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ (រូបតំណាង)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T