មកស្គាល់សត្វបុរាណប្លែកៗ ដែលទើបត្រូវបានគេរកឃើញ និងគាស់បង្ហាញឲ្យដឹង

//s9.kh1.co/a2/a2df23f9d3363aba78cab49b9c9f44e16863157f.jpg
បច្ចេកវិទ្យា

 ១៩-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សត្វថនិកសត្វដំបូងៗដែលរស់នៅក្បែរដាយណូស័រ ហើយអាចរស់រានមានជីវិតពីការផុតពូជរបស់វា មានទំហំតូចបន្តិច ជាធម្មតាទំហំប៉ុនសត្វកណ្ដុរ។

អាមេរិក៖ ថនិកសត្វថ្មីចំនួន៣ប្រភេទត្រូវបានគេរកឃើញ ដោយផ្អែកលើផូស៊ីលដែលត្រូវបានប្រទះឃើញនៅតំបន់ដីសណ្ដ Great Divide នៃរដ្ឋ Wyoming។ ការវិភាគផូស៊ីលបង្ហាញថា សត្វទាំងនេះវិវត្តយ៉ាងឆាប់រហ័ស បន្ទាប់ពីដាយណូស័របានផុតពូជ ប្រហែល៦៦លានឆ្នាំមុន។ ថនិកសត្វសម័យបុរេប្រវត្តិនេះបានរស់នៅទ្វីបអាមេរិកខាងជើង ៣២៨,០០០ឆ្នាំបន្ទាប់ពីដាយណូស័របាត់វត្តមានពីផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណបានប្រើឆ្អឹងថ្គាមខាងក្រោមនិងធ្មេញ ដើម្បីបង្ហាញពីព័ត៌មានលម្អិតបន្ថែម អំពីថនិកសត្វដែលជាប្រភេទ condylarths ដែលជាបុព្វបុរសរបស់ថនិកសត្វសម័យបច្ចុប្បន្ន ដូចជាសេះ ដំរីទឹក គោ និងដំរីជាដើម។ សត្វថនិកសត្វដំបូងៗដែលរស់នៅក្បែរដាយណូស័រ ហើយអាចរស់រានមានជីវិតពីការផុតពូជរបស់វា មានទំហំតូចបន្តិច ជាធម្មតាទំហំប៉ុនសត្វកណ្ដុរ។ ប៉ុន្តែថនិកសត្វទើបរកឃើញថ្មីនេះ មានទំហំធំជាងបន្តិច។

រាប់ពីឆ្វេងមកស្ដាំ រួមមានសត្វ Conacodon hettingeri, Miniconus jeanninae និង Beornus honeyi
រាប់ពីឆ្វេងមកស្ដាំ រួមមានសត្វ Conacodon hettingeri, Miniconus jeanninae និង Beornus honeyi

ក្នុងចំណោមសត្វថ្មីទាំងនេះ សត្វ Beornus honeyi មានទំហំធំជាងគេ ប៉ុនសត្វឆ្មានៅក្នុងផ្ទះពេលបច្ចុប្បន្ន។ ឯប្រភេទសត្វពីរទៀត គឺ Miniconus jeanninae មានរាងប៉ុនសត្វ ring-tailed cat និងសត្វចុងក្រោយ Conacodon hettingeri មានទំហំចន្លោះរវាងសត្វពីរខាងដើមនេះ។

ធ្មេញរបស់ពូកវាជួយឲ្យវា អាចទំពារសាច់និងរុក្ខជាតិដែលពិបាក ប៉ុន្តែពួកវាក៏អាចជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារផងដែរ។ ផូស៊ីលដែលត្រូវបានប្រើក្នុងការស្រាវជ្រាវនេះ បានប្រមូលនៅចន្លោះឆ្នាំ២០០១និង២០១១ នៅតំបន់ដីណ្ដរ Great Divide ក្នុងវាលខ្សាច់ក្រមរបស់រដ្ឋ Wyoming ដោយអ្នកជំនាញផ្នែកសត្វពីបុរាណ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T