ក្រុមគ្រូពេទ្យ ចុះយកសំណាកបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានមួយនៅក្នុងទីក្រុងកោះពេជ្រ

//s9.kh1.co/eb/ebc09939aa3f5de7febb71c8471dc568211f48d6.jpg
សង្គម

 ១៩-សីហា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យ(TYDA) បានធ្វើការចុះយកសំណាកបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានមួយនៅក្នុងទីក្រុងកោះពេជ្រ បន្ទាប់ពីការជាប់ពាក់ព័ន្ធ នឹងករណីកូវីដ១៩វិជ្ជមាន។

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យ(TYDA) បានធ្វើការចុះយកសំណាកបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានមួយនៅក្នុងទីក្រុងកោះពេជ្រ ដោយផ្ទាល់បន្ទាប់មានការសង្ស័យថាមានអ្នកជាប់ព័ន្ធករណីកូវីដ១៩បម្លែងថ្មី ប្រភេទ Delta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅល្ងាចថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានចុះពិនិត្យ និងសម្របសម្រួលជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TIDA) ដើម្បីយកសំណាកបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានអគារ Morgan Tower កោះពេជ្រ ដែលមានករណីសង្ស័យមានការឆ្លងជំងឺកូវីដ១៩។

យ៉ាងណាមិញ នៅខណៈពេលនេះ ខាងក្រុមគ្រូពេទ្យមិនទាន់ប្រកាសពីលទ្ធផល សំណាកបុគ្គលិកនិងកម្មករបម្រើការងារនៅទីនេះនៅឡើយទេ ដោយរង់ចាំមើលបន្តទៀត៕

ប្រភព៖ PNN

សូមចូលទស្សនារូបភាពខាងក្រោម៖

អាជ្ញាធរចុះត្រួតពិនិត្យទីតាំងដែលសង្ស័យ
អាជ្ញាធរចុះត្រួតពិនិត្យទីតាំងដែលសង្ស័យ
ការយកសំណាកចំពោះអ្នកដែលសង្ស័យ
ការយកសំណាកចំពោះអ្នកដែលសង្ស័យ
ក្រុមគ្រូពេទ្យចាំយកសំណាក
ក្រុមគ្រូពេទ្យចាំយកសំណាក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T