គ្រាន់តែដឹង jennifer លុបដានស្នេហ៍ចោលអស់ Alex Rodriguez ចេញប្រតិកម្មបែបនេះភ្លែត

//s9.kh1.co/0e/0e6dcb42819a5ba927804845d3c64502d9b4dd28.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ល្អដល់ថ្នាក់ហ្នឹងក្រោយបានដឹងថា Jennifer លុបនូវដានស្នេហ៍អស់ អតីតមិត្តប្រុសចេញមកនិយាយាឲបែបនេះ។

បរទេស៖ កាលពីថ្ងៃទី ១៤ ខែសីហា Us Weekly បានរាយការណ៍ថាតារាចម្រៀងម្ចាស់បទ «On the Floor» នាង Jennifer Lopez  បានលុបអ្វីៗទាំងអស់ដែលទាក់ទងនឹង Alex Rodriguezដែលជាអតីតមិត្តប្រុស នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងរួមទាំងរូបថតរបស់តារាទាំងពីរថើបគ្នានៅថ្ងៃដែល Joe Biden ឡើងកាន់តំណែងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានបែកបាក់គ្នារយៈពេលជាង៤ខែ នៅថ្ងៃទី ១៨ ខែសីហា យោងតាម ​​Page Six ក្នុងបទសម្ភាសន៍ជាមួយ Entertainment Tonight អតីតកីឡាករបាល់បោះលោក Alex Rodriguez បាននិយាយជាលើកដំបូងអំពីទំនាក់ទំនងរបស់លោកជាមួយអតីតគូដណ្តឹង Jennifer Lopez ថា លោកមានអំណរគុណយ៉ាងខ្លាំងចំពោះមិត្តស្រីរបស់លោកដែលបានជួយលោកឱ្យមានជីវិតដ៏អស្ចារ្យជាច្រើនឆ្នាំមកនេះ។

ជាមួយគ្នានេះAlex Rodriguezក៏បានបន្ថែមទៀតថា៖ 

ខ្ញុំបានរស់នៅជាមួយ J.Lo អស់រយៈពេល ៥ ឆ្នាំហើយ យើងទាំងពីរជាដៃគូស្នេហានិងជាដៃគូអាជីវកម្មជាមួយគ្នា។ ខ្ញុំនិងកូនស្រីរបស់ខ្ញុំបានរៀនសូត្រច្រើនពីនាង។

Alex Rodriguez

មិនតែប៉ុណ្ណោះ Alex Rodriguez បាននិយាយថាលោកនិងកូន ៗ របស់លោកព្យាយាមឆ្ពោះទៅមុខបន្ទាប់ពីអវត្តមានរបស់ J.Lo នាបច្ចុប្បន្ននេះ ហើយលោកបានបន្ថែមថា៖

យើងពិតជាកោតសរសើរចំពោះរយៈពេល ៥ ឆ្នាំកន្លងមកនេះ ហើយយើងព្យាយាមធ្វើឱ្យបានល្អក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះទៀត ។

 Alex Rodriguez 

សូមទស្សនារូបភាពខាងក្រោម៖

Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer
Alex Rodriguez និង Jennifer

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T