អ្នកណាមិនភ្ញាក់ ចូលទិញទំនិញនៅផ្សារទំនើប បែរជាពស់អើតក្បាលចេញមក តែហេងវិញប៉ះចំនារីជំនាញចាប់ពស់

//s9.kh1.co/13/13faf48d00a8bed1421de46e30a1ab7c921b1042.jpg
សង្គម

 ១៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គាត់បានយកទូរសព្ទថតវីដេអូសត្វពស់នោះ ពេលវាសន្ធឹងខ្លួនកាន់តែវែងមកកាន់ផ្លូវដើរ មុនពេលត្រូវបានរាយការណ៍ទៅកាន់បុគ្គលិកផ្សារទំនើប។

អូស្ត្រាលី៖ អ្នកនាង Helaina Alati កំពុងដើរមើលទំនិញ នៅជួរលក់គ្រឿងទេសនៃផ្សារទំនើប​អូស្ត្រាលីមួយកន្លែង នៅពេលនាងបានជួបពស់ដ៏ធំមួយក្បាល។ ពស់ថ្លាន់ប្រវែង៣ម៉ែត្រគ្មានពិសបានអើតក្បាលចេញមក តាមរយៈចន្លោះធ្នើរដាក់គ្រឿងទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង Alati បាននិយាយកាលពីថ្ងៃពុធថា៖ ខ្ញុំស្ថិតនៅក្នុងជួរដាក់គ្រឿងក្រូវ រកមើលអីៗប្រលាក់ជាមួយសាច់មាន់នៅពេលយប់ អ៊ីចឹងដំបូងឡើយខ្ញុំមិនបានឃើញពស់នោះទេ ពីព្រោះវាលូននៅខាងក្រោយកែវដាក់គ្រឿង។ ខ្ញុំគ្រាន់តែក្រឡេកទៅស្ដាំ ស្រាប់តែវាអើតក្បាលចេញមកតែម្ដង»។ តែចៃដន្យ អ្នកនាង Alati គឺជាអ្នកចាប់ពស់ដែលទទួល​បានការបណ្ដុះបណ្ដាល ហើយសត្វពស់មួយក្បាលនោះបានអើតក្បាលចម្ងាយ២០សង់ទីម៉ែត្រ ពីខ្លួនគាត់។

ពស់ថ្លាន់ដែលអើតក្បាលមក ចេញពីធ្នើរដាក់គ្រឿងក្រូវ
ពស់ថ្លាន់ដែលអើតក្បាលមក ចេញពីធ្នើរដាក់គ្រឿងក្រូវ

អ្នកនាងបានបន្តទៀតថា៖ «អរគុណណាស់ ខ្ញុំធ្លាប់ស្គាល់ពស់ជាច្រើន ដូច្នេះខ្ញុំអាចទប់ចិត្តបាន។ វាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិច ព្រោះខ្ញុំនឹកស្មានមិនដល់»។ អ្នកនាង Alati បាននិយាយថា គាត់បានយកទូរសព្ទថតវីដេអូសត្វពស់នោះ ពេលវាសន្ធឹងខ្លួនកាន់តែវែងមកកាន់ផ្លូវដើរ  មុនពេលត្រូវបានរាយការណ៍ទៅកាន់បុគ្គលិកផ្សារទំនើប។

នាងបានចេញទៅយកថង់សម្រាប់ចាប់ពស់ ពីផ្ទះរបស់គាត់នៅក្បែរនោះ ហើយចាប់ពស់នោះ។ បន្ទាប់មក នាងបានលែងវែងវា ទៅក្នុងព្រៃក្បែរនោះ។ គេមិនច្បាស់ថា តើសត្វពស់នេះបានលូនចូលមកក្នុងផ្សារទំនើប តាំងពីពេលណានោះទេ៕

វីដេអូ

ប្រភព: CBS News

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T