អុញ! ម្ចាស់បារ៍រូបនេះស៊យធំ ត្រូវភ្ញៀវម្នាក់ប្ដឹង និងឈ្នះក្ដីបានប្រាក់៥.៥លានដុល្លារអាមេរិក

//s9.kh1.co/f3/f367a3bfa74570694e546969f41147611d2c91f2.jpg
សង្គម

 ១៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខាងតុលាការបានសម្រេចឲ្យបុរសភ្ញៀវឈ្នះបណ្ដឹង និងទទួលបានប្រាក់ចំនួនសរុប៥.៥លានដុល្លារអាមេរិក។

តិចសាស់៖ បុរសម្នាក់មកពីរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក និងធ្លាប់មានប្រវត្តិនៃការចាប់ខ្លួនពីបទស្រវឹងជាសាធារណៈ បានឈ្នះបណ្ដឹងដែលរឿងហេតុបានកើតឡើងតាំងពីជាងពីរឆ្នាំមុនម៉្លេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Daily Mail នៅព្រឹកថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា កាលពីខែឧសភា ឆ្នាំ២០១៩ លោក Daniel បានចូលបារ៍មួយកន្លែង និងបង្កឲ្យមានជម្លោះជាមួយអតិថិជនដូចគ្នា រហូតឈានដល់ការវាយប្រតប់ ហើយគាត់ក៏បានរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរផងដែរ។ ទន្ទឹមនឹងនេះ មេធាវីរបស់គាត់ បានចោទប្រកាន់ទៅកាន់ម្ចាស់បារ៍ផ្ទាល់ ដោយលើកឡើងថា ម្ចាស់បារ៍បានបន្ដការបម្រើគ្រឿងស្រវឺងលើសលុបទៅដល់ភាគីសងខាង និងបណ្ដោយឲ្យភាគីទាំងពីរចាកចេញពីបារ៍ ទាំងដែលស្រវឹងខ្លាំងទៀត។ ហើយបន្ថែមពីនេះទៀត នៅពេលឃើញអតិថិជនរបួសក្បាលដូច្នេះ ក៏មិនទូរសព្ទទៅកាន់រថយន្ដសង្គ្រោះបន្ទាន់ផងដែរ។

យ៉ាងណាមិញ លោក Daniel បានដាក់ពាក្យបណ្ដឹងនៅខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ហើយលុះមកដល់ចុងខែកក្កដា ខាងតុលាការបានសម្រេចឲ្យគាត់ឈ្នះបណ្ដឹង និងទទួលបានប្រាក់ចំនួនសរុប៥.៥លានដុល្លារអាមេរិក ក្រោយពីម្ចាស់បារ៍មិនព្រមបង្ហាញខ្លួននៅតុលាការ។ បើទោះជាយ៉ាងណាក៏ដោយ ម្ចាស់បារ៍មាន​រយៈពេលបីខែ ក្នុងការប្ដឹងឧទ្ធរណ៍ចំពោះសេចក្ដីសម្រេចនេះផងដែរ៕

ប្រភព: Daily Mail / Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

លោក​ Daniel 
លោក​ Daniel 
ម្ចាស់បារ៍
ម្ចាស់បារ៍
ទីតាំងបារ៍
ទីតាំងបារ៍
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T