ហួសចិត្ត! ឃើញ Yang Mi ស្អាតពេក បុរសវ័យក្មេងម្នាក់បានសុំឲ្យទៅផឹកតែដើម្បីស្គាល់គ្នាទាំងមិនដឹងថា នាងជាអ្នកណា

//s9.kh1.co/8c/8c490518ceba9301cf9e68ee63429c0b9990eeb0.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុតែជាស្រីស្អាត yang Mi ទៅដល់ទីណាក៏រាយមន្តស្នេហ៍រហូតដល់មានអ្នកសុំស្គាល់ទាំងមិនដឹងថានាងជាអ្នកណា។

ចិន​៖ ជាការពិតណាស់ ថ្វីត្បិតតែឈានចូលវ័យ ៣៥ ឆ្នាំក៏ដោយ Yang Mi នៅតែរក្សារូបសម្រស់ ក្មេងជាងវ័យរបស់នាងដដែល ដែលជាហេតុដែលតារាស្រីជើងចាស់រូបនេះ នៅតែរក្សាបាននូវដំណែងកំពូលសម្រស់នៃឧស្សាហកម្មកម្សាន្តចិនរហូតមកដល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលថ្ងៃទី ១៨ ខែសីហា មានប្រភពជិតស្និតមួយបានរាយការណ៍ថា Yang Mi និងមិត្តល្អរបស់នាងកំពុងដើរលេងនៅ Sanlitun ទីក្រុងប៉េកាំង។ ជាមួយគ្នានេះ ពេលកំពុងផឹកកាហ្វេ ស្រាប់តែតារាស្រីរូបនេះ ត្រូវបានបុរសវ័យក្មេងម្នាក់អញ្ជើញឱ្យទៅផឹកតែដើម្បីជាការស្គាល់គ្នា។

ជាមួយគ្នានេះ​ សកម្មភាពរបស់យុវជនរូបនេះបានធ្វើឱ្យ Yang Mi ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបន្ទាប់មកនាងបានបដិសេធយ៉ាងខ្លាំងដោយចង្អុលទៅកែវទឹករបស់នាង យោងតាមប្រភពព័ត៌មានបានឲ្យដឹង ថាបុរសម្នាក់នោះមិនបានដឹងថាមនុស្សស្រីដ៏ស្រស់ស្អាតដែលគេចង់ជួបចង់ស្គាល់នោះគឺជាតារាស្រីYang Mi ទេ។ ដែលជាហេតុធ្វើឲ្យ Yang Mi ហួសចិត្តជាខ្លាំងនៅពេលឃើញថានេះជាហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើងលើនាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
សកម្មភាព ដែលបុរសនោះ ចូមមកនិយាយជាមួយ Yang Mi
សកម្មភាព ដែលបុរសនោះ ចូមមកនិយាយជាមួយ Yang Mi
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T