ភ្នំពេញ៖ បុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈរូបគេ បានជិះម៉ូតូ ១គ្រឿង ម៉ាកស្មាស់វី បុកជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាកសេ ១២៥ កាលពីម៉ោង ២០ និង ០១ នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវព្រះនរោ ត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ សាក្សី បានឃើញបុរស ម្នាក់ វ័យជាង២០ឆ្នាំ ជិះម៉ូតូ ១គ្រឿងម៉ាកស្មាស់វី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-6317 ជិះធ្វើដំណើរតាម បណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងដោយបានជិះយ៉ាងលឿនរេចុះរេឡើងពេញផ្លូវ។ លុះជិះមក ដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែរេចង្កូតជ្រុលបុកចំគូទម៉ូតូសេ១២៥ ពណ៌ខ្មៅ ១គ្រឿង ដែលកំពុងជិះ ពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ត្រូវដួលគរពីលើគ្នា រងការខូចខាតទាំងសងខាង ចំណែក ម្ចាស់ម៉ូតូស្មាស់វី ត្រូវរងរបួសបែកក្បាល បែកមាត់ នឹងរងរបួសដៃ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ចំណែកម្ចាស់ម៉ូតូសេ ១២៥ បានលើម៉ូតូសេ១២៥ ជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុអ្នករងរបួស ត្រូវបានសមត្ថកិច្ច ទាក់ទងទៅរថយន្តសាមុយមកដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូស្មាស់វី ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុអូស យកទៅរក្សាទុករង់ចាំ ក្រុមគ្រួសារមកទទួលយកទៅវិញ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]