អភិបាលក្រុងរូបនេះ ព្រមមិនទទួលយកប្រាក់ខែរបស់ខ្លួន៣ខែ ក្រោយពីខាំមេដាយមាសរបស់អត្តពលិក

//s9.kh1.co/8b/8b85cdbad54864f56db4b491f9f8c0bf5c7af8c9.jpg
សង្គម

 ១៩-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រាក់ខែ​រយៈពេលបីខែដែលគាត់មិនទទួលបាន មានចំនួនប្រមាណ​១៣,៦២២ដុល្លារអាមេរិកឯណោះ។

ជប៉ុន៖ ដើម្បីសម្ដែងនូវវិប្បដិសារីរបស់ខ្លួន លោកអភិបាលក្រុង នៃទីក្រុង Nagoya ប្រទេសជប៉ុន បានព្រមមិនទទួលប្រាក់ខែរបស់គាត់ចំនួន៣ខែ ក្រោយពីគាត់បានខាំមេដាយមាសរបស់កីឡាការនី Miu Goto ចំពោះការប្រកួតវាយកូនបាល Softball កាលពីថ្ងៃៗនេះ។ ហើយសកម្មភាពរបស់គាត់ ដែលខាំមេដាយមាស ទទួលនូវការរិះគន់ជាខ្លាំង និងត្រូវបានគេចាត់ទុកថា គ្មានអនាម័យ ទាំងដែលស្ថានភាពជំងឺកូវីដ១៩កំពុងរាតត្បាត រួមទាំងមិនគោរពដល់ម្ចាស់មេដាយមាសផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រាក់ខែដែលលោកអភិបាលក្រុងទទួលបានជារៀងរាល់ខែ បានចំនួន៥០០,០០០យេន (ប្រមាណ៤,៥៤០ដុល្លារអាមេរិក) ដូច្នេះប្រាក់ខែ​រយៈពេលបីខែដែលគាត់មិនទទួលបាន មានចំនួនប្រមាណ​១៣,៦២២ដុល្លារអាមេរិកឯណោះ។

ទន្ទឹមនឹងនេះ លោកអភិបាលក្រុងបាននិយាយដែរថា៖

ខ្ញុំចង់ដាស់តឿនខ្លួនឯង ជាមួយនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

លោកអភិបាលក្រុង

យ៉ាងណាមិញ គេនឹងដាក់នូវសេចក្ដីព្រមព្រាងច្បាប់ស្ដីពីការកាត់ប្រាក់ឈ្នួលរបស់លោកអភិបាលក្រុង ទៅកាន់សភាទីក្រុង Nagoya នៅខែកញ្ញាខាងមុខនេះផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូនៃសកម្មភាពពេលគាត់ខាំមេដាយមាស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T