វីដេអូឃ្លីប បទចំរៀង ឳទង់ជាតិខ្មែរ ដែលត្រូវបានបង្ហោះ ចូលទៅក្នុង YouTube បានទាក់ទាញ ចំណាប់អារម្មណ៍ និង ទឹកចិត្ត អ្នកទាំងឡាយ ដែលបាន ទស្សនា និងស្ដាប់បទនេះ អោយមានសាមគ្គីភាពគ្នា ជាធ្លុងមួយ។

យុវជន និង យុវនារី មួយក្រុម បាននិពន្ធ ទំនុកបទភ្លេង ព្រមទាំង ប្រើឧបករណ៍ភ្លេង ដោយខ្លួនឯង ក្នុងការសំរិតសំរាំង អោយចេញជា បទចំរៀង មហាមានន័យ ដែលអាចជ្រៀតចូល ក្នុងបេះដូង ពលរដ្ឋខ្មែរគ្រប់ៗ គ្នា។

ឳទង់ជាតិខ្មែរ តំណាងអោយ វប្បធម៌ខ្មែរ ដែនដីទឹកដីខ្មែរ ពូជសាសន៍ខ្មែរ ដែលខ្ពង់ខ្ពស់ ថ្លៃថ្លា ដែលយើងជាកូនខ្មែរ មានកាតព្វកិច្ច ថែររក្សា មរតកវប្បធម៌ ដូនតា អោយបានគង់វង្ស ហើយអ្វីទាំងអស់នេះ ធ្វើទៅបាន គឺដោយសារតែ កូនខ្មែរគ្រប់រូប ចេះស្រលាញ់ សាមគ្គីគ្នា ជាធ្លុងមួយ កសាងអភិវឌ្ឍន៍ ជាតិខ្មែរអោយបាន រីកចំរើនថ្កុំថ្កើន ព្រោះ យើងទាំងអស់សុទ្ធតែ មានបេះដូងជាខ្មែរ។

បទនេះពិតជា មានន័យ ដាស់ទឹកចិត្តដល់អ្នកស្ដាប់ខ្លាំងណាស់។

ចង់ដឹងថា មានន័យ និងពិរោះ យ៉ាងណា ប្រិយមិត្តទៅស្ដាប់ បទចំរៀងទាំងអស់គ្នា ហើយសូមជួយ ចែករំលែក បន្ត ដល់កូនខ្មែរគ្រប់រូប អោយបានស្ដាប់ ទាំងអស់គ្នាផង។

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]