Infinix ប្រកាសបញ្ចេញស្មាតហ្វូនស៊េរីថ្មី HOT 10 Play នៅខ្មែរជាផ្លូវការ ល្បីថ្មកាន់ដល់ ៥៥.៧ថ្ងៃ តម្លៃតែ ១២៩ដុល្លារ

//s9.kh1.co/06/06e9220307d9aa1448baeeb404e6facffa9ecd04.jpg
បច្ចេកវិទ្យា

 ១៨-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix នៅថ្ងៃនេះបានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី HOT 10 PLAY ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix នៅថ្ងៃនេះបានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី HOT 10 PLAY ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ស្មាតហ្វូននេះគឺជាម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូលស្មាតហ្វូន Hot series របស់ក្រុមហ៊ុននេះដែលមានគោលដៅសម្រាប់យុវវ័យដែលចង់បាននូវអេក្រង់ធំកម្រិតភាពច្បាស់ខ្ពស់សម្រាប់ការចាក់វីដេអូ និងការកម្សាន្ត និងថាមពលថ្មធំដែលផ្តល់នូវការប្រើប្រាស់បានរយៈពេលយូរថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 

ស្មាតហ្វូន HOT 10 PLAY នេះបំពាក់នូវបច្ចេកវិទ្យា Power Marathon Technology និងថាមពលថ្មធំដល់ទៅ 6000mAh ។ ស្មាតហ្វូនស៊េរីថ្មីនេះមានបន្ទះឈីប Helio G35 Octa-core chipនិងអេក្រង់ 6.82" Cinematic Display ថែមទៀត។ ស្មាតហ្វូន HOT 10 PLAY នេះមានកម្រិតភាពច្បាស់ខ្ពស់ និងបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។

ថាមពលថ្មធំដល់ទៅ 6000mAh ជាមួយនឹងបច្ចេកវិទ្យា Power Marathon Tech ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ

ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា Power Marathon Technology និងថាមពលថ្មធំដល់ទៅ 6000mAh នោះ ស្មាតហ្វូន HOT 10 PLAY នេះផ្តល់នូវការប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ នៅក្នុងការតេស្តទៅលើស្មាតហ្វូននេះ ស្មាតហ្វូនស៊េរីថ្មី HOT 10 PLAY នេះអាចប្រើប្រាស់បានដល់ទៅ  55.7 ថ្ងៃនៅក្នុង standby mode ឬ ការខលបានរយៈពេលដល់ទៅ  53.4 ម៉ោង។

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 

បន្ថែមពីនេះទៀតនោះ នៅពេលដែលថាមពលថ្មរបស់ស្មាតហ្វូននេះនៅត្រឹមតែ 5% នោះ អ្នកប្រើប្រាស់បានបើកដំណើរការនូវមុខងារ Ultra Power Mode ដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់បានដល់ទៅ 19 ម៉ោងបន្ថែមទៀត។ ស្មាតហ្វូន HOT 10 PLAY នេះទ្រទ្រង់នូវការលេងហ្គេមបានដល់ទៅ 13.8 ម៉ោង ឬការស្តាប់ចម្រៀងបានដល់ទៅ 155 ម៉ោងដែលនេះធានាថា ស្មាតហ្វូននេះអាចបំពេញនូវតម្រូវការនៃការកម្សាន្តរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

បន្ទះឈីប Helio G35 Octa-Core ល្អជាងមុន លឿនជាងមុន និងបទពិសោធន៍នៃការលេងហ្គេមកាន់តែល្អជាងមុនថែមទៀត

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Helio Octa-core chip ដ៏ខ្លាំងក្លានោះ ស្មាតហ្វូន HOT 10 PLAY នេះផ្តល់នូវការកម្សាន្តយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ បច្ចេកវិទ្យានេះផ្តល់នូវភាពរលូននៅក្នុងការលេងហ្គេម និងការកម្សាន្តយ៉ាងមានប្រសិទ្ធិភាព។ ស្មាតហ្វូន HOT 10 PLAY បំពាក់នូវបច្ចេកវិទ្យា​ Hyper Engine technology ដែលអនុញ្ញាតអោយអ្នកអាចធ្វើការ Switch បានយ៉ាងងាយស្រួលរវាង LTE និង WiFi ដែលផ្តល់នូវការលេងហ្គេមកាន់តែរលូន និងគ្មានភាពរអាក់រអួលនោះទេ។ ដូចនេះ ការលេងហ្គេមគឺកាន់តែអស្ចារ្យជាងមុន និងឆ្លាតវៃជាងមុន។

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 

អេក្រង់ 6.82" Cinematic ដ៏អស្ចារ្យជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុត

អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុតជាមួយនឹងអេក្រង់ 6.82" Dot Drop របស់ស្មាតហ្វូន HOT 10 PLAY និងកម្រិតអេក្រង់ 90.66% screen to body ratio ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិត20.5:9 full view ratio ដែលស្ទើរតែកៀកទៅនឹងកម្រិត IMAX movie ratio ដែលផ្តល់នូវភាពច្បាស់ និងធំជាងមុននៅក្នុងការទស្សនាខ្សែភាពយន្ត ការលេងហ្គេម និងស្ទ្រីមីងជាដើម។ អេក្រង់របស់ស្មាតហ្វូន HOT 10 PLAY នេះអនុញ្ញាតអោយអ្នកទទួលបាននូវផាសុខភាពបំផុតក្នុងការប្រើប្រាស់ដែលអ្នកអាចលេងជាមួយនឹងដៃម្ខាងបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

កាមេរ៉ាខាងមុខ 8MP AI និងកាមេរ៉ាភ្លោះខាងក្រោយ 13MP AI

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 

ស្មាតហ្វូនស៊េរីថ្មី HOT 10 PLAY នេះមានកាមេរ៉ាខាងមុខទំហំ 8MP AI និងកាមេរ៉ាខាងក្រោយភ្លោះ 13MP AI ដែលអាចចាប់រូបភាពបានលឿន និងផ្តល់នូវរូបភាពបានច្បាស់គ្រប់ស្ថានភាព។ ស្មាតហ្វូននេះបំពាក់នូវមុខងារ AI portrait blur ដែលអ្នកប្រើប្រាស់អាចផ្តោតទៅលើចំណុចណាមួយបានយ៉ាងល្អបំផុត។ មុខងារនេះជួយបង្កើតនូវរូបភាពកម្រិតធម្មជាតិ និងការថតរូបភាព portrait បានយ៉ាងល្អមិនថាថតខាងមុខ ឬការថតនៅចំហៀងនៃចំណុចដែលអ្នកចង់បាននោះទេ។ វាអាចជួយអ្នកអោយយករូបភាពនេះធ្វើជា Masterpieces បាន។

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទំនើប Infinix 

ស្មាតហ្វូន HOT 10 PLAY នេះក៏មានការទ្រទ្រង់នូវមុខងារសុវត្ថិភាព Face Unlock និងប្រព័ន្ធស្កេនក្រយ៉ៅដៃដែលអនុញ្ញាតអោយអ្នកអាចដោះសោរបានលឿនជាងមុន និងសុវត្ថិភាពជាងមុនត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ ស្មាតហ្វូន HOT 10 PLAY បំពាក់នូវប្រព័ន្ធប្រតិបត្តិការ XOS 7.0 ដែលមានរូបភាព Interface យ៉ាងទាក់ទាញគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូននេះក៏មានមុខងារ Split Screen Mode ដែលអនុញ្ញាតអោយអ្នកអាចបែងចែកទៅលើអេក្រង់សម្រាប់ការប្រើប្រាស់ទៅលើកម្មវិធីជាច្រើនផ្សេងៗគ្នាដូចជាការផ្ញើសារជាមួយនឹងមិត្តភក្តិ និងការមើលទៅលើវីដេអូនៅលើស្មាតហ្វូនរបស់អ្នកនៅក្នុងពេលជាមួយគ្នាផងដែរ។

ស្មាតហ្វូន HOT 10 PLAY ពេលនេះបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាហើយជាមួយនឹង 4 ពណ៌ក្នុងការជ្រើសរើសគឺ Obsidian Black, Morandi Green ,Aegean Blue និង  7° Purple ។ ស្មាតហ្វូននេះមានតែមួយទំហំប៉ុណ្ណោះគឺ 4GB RAM+64 GB ROM ដែលមានតម្លៃ $129 ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទំនាក់ទំនងទៅកាន់ http://www.infinixmobility.com/

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T