ចុមយក្ស! ស្ត្រី​​ថៃវ័យចំណាស់​ម្នាក់ ច្រឡំចាក់វ៉ាក់សាំង ២ដូស ​ក្នុងរយៈពេលត្រឹម​តែ១ថ្ងៃ

//s9.kh1.co/3b/3bee674cc1bf97da9bf054147b25839782014b54.jpg
សង្គម

 ១៨-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីថៃវ័យចំណាស់ម្នាក់​ បានទទួលការចាក់វ៉ាក់សាំង AstraZeneca ​រហូតដល់ទៅ ២ដូស ​​ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែល​រឿងរ៉ាវនេះបានកើតឡើងស្ថិតនៅស្រុកមួង

បាងកក៖ ស្ត្រីថៃវ័យចំណាស់ម្នាក់​ បានទទួលការចាក់វ៉ាក់សាំង AstraZeneca ​រហូតដល់ទៅ ២ដូស ​​ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែល​រឿងរ៉ាវនេះបានកើតឡើងស្ថិតនៅស្រុកមួង ប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់បានបង្ហោះរូប​មួយសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖

មានតែមួយគត់ ​ខេត្ត​បុរីរាំ។ លោកយាយ Somwang Jukul បាន​ចាក់វ៉ាក់សាំង ២ដូស នៅថ្ងៃទី ១៤ ខែសីហា។ នៅព្រឹកនេះ មន្រ្តីសុខាភិបាលម្នាក់ បានតេទូរសព្ទមកសួរអំពីស្ថានភាព​ ដោយ​លោកយាយ គឺមានសុខភាពធម្មតា។

​ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅផ្ទះរបស់​គាត់ ស្ថិតក្នុង​ស្រុកណាងរ៉ុង លោក​យាយ​វ័យ ៧០ឆ្នាំរូបនេះ ​បានលើកឡើងថា គាត់បានទៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងស្រុកមួង ជាមួយស្វាមី កូនប្រុស ​រួមទាំងសាច់ញាតិ​។ ​បន្ទាប់​ពី​ពិនិត្យ​មើល​ឯក​សារ​​ វាស់កម្តៅ​​ និង​សម្ពាធ​ឈាម​រួច ពួក​គាត់​ត្រូវ​បាន​ហៅ​ទៅ​កន្លែង​ចាក់ ​ដែល​មាន​មនុស្ស​ច្រើនកុះករ។ លោក​យាយ ប្តី និង​កូនប្រុស​ ព្រម​ទាំង​សាច់​ញាតិ​​ ​​បានអង្គុយ​ចាក់​តាម​តុ​ខុស​ៗ​គ្នា។

លោកយាយ Somwang Jukul និងកូនប្រុសរបស់គាត់ 
លោកយាយ Somwang Jukul និងកូនប្រុសរបស់គាត់ 

លោក​យាយ​ រៀប​រាប់​ទៀត​ថា ​គាត់​បាន​ចាក់​មួយ​ដូស​នៅ​លើ​ដៃ​ស្តាំ ហើយ​ក៏​បាន​​អង្គុយ​ចាំ​នៅ​តុ​នោះ​មួយ​រយៈ​ពេលខ្លី​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​មុន​ពេល​ចាក​ចេញជា​មួយ​នឹង​ឯកសារ។ ខណៈ​ពេល​ដើរ​ចេញ លោក​យាយ​ត្រូវ​បាន​គ្រូ​ពេទ្យ​ម្នាក់​ទៀត នៅ​តុ​ផ្សេង​ហៅ​ឲ្យ​ចូលនិង​អង្គុយចុះ ដោយ​គ្មាន​បាន​សួរ​នាំ​អ្វីទាំងអស់ គ្រូ​ពេទ្យ​នោះ​ក៏​ចាក់​ដូស​ទី២ នៅ​លើ​ដៃ​ឆ្វេង។ ពេល​នោះ​លោកយាយ​មិន​​បាន​​ប្រកែកអ្វី​ទេ ​ដោយមិនបាន​ដឹង​ថា​ វាជាការ​យល់​ច្រឡំ។

ក្រោយចាកចេញពីចាក់វ៉ាក់សាំង លោកយាយបានជួបកូនប្រុស​គាត់ ហើយប្រាប់​ថា គាត់​បានចាក់វ៉ាក់សាំងចំនួន២ដូស។ ពេលឮដូច្នេះ កូនប្រុសរបស់​គាត់មានអារម្មណ៍ភ្ញាក់ផ្អើល និងបានសួរ​​​ពី​អារម្មណ៍ ក៏ដូច​ជា​អាការ​។​

គួរឱ្យដឹងដែរថា បច្ចុប្បន្ន លោកយាយមិនមាន​អាការ​វិវត្ត​រោគសញ្ញា ​ ឬ​ធ្វើ​ទុក្ខ​អ្វី​ឡើយ គ្រាន់តែគ្រុនក្តៅ​អស់កម្លាំង និងងងុយ​ដេក បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ ​ យ៉ាងណាមិញ ​លោក​យាយផ្ទាល់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផងដែរ។ តែបើទោះជាយ៉ាងណាក្តី ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​តេ​ទូរសព្ទ​សាកសួរ​ជា​ញឹក​ញាប់ ​ដើម្បី​តាម​ដាន​អាការរបសគាត់៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T