បើចង់ដឹងពីកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV ប្រចាំថ្ងៃ ដើម្បីបង្ការខ្លួនពីគ្រោះថ្នាក់ មកស្គាល់កម្មវិធីទូរសព្ទដ៏ល្បីមួយនេះ

//s9.kh1.co/3d/3d9e3da93633f8e65515c702fb65c925276848fc.jpg
បច្ចេកវិទ្យា

 ១៨-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វាមានបង្ហាញផែនទីនៃកម្រិតសន្ទស្សន៍កាំរស្មី UV ដែលព្យាករណ៍ប្រចាំម៉ោងនិងថ្ងៃ ងាយស្រួលឲ្យយើងដឹងពីគ្រោះថ្នាក់ និងត្រូវបង្ការខ្លួនទុកជាមុន។

យល់ដឹង៖ សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV អាចនឹងបង្កគ្រោះថ្នាក់ដល់យើងទាំងអស់គ្នា ដូចជាប៉ះពាល់ដល់ស្បែកនិងភ្នែក ប្រសិនបើយើងមិនបានរកវិធីការពារឲ្យបានត្រឹមត្រូវ។ បើតាមការចេញផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ផ្អែកទៅលើការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បង្ហាញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV មានសន្ទស្សន៍កម្រិត១០គួរឲ្យប្រុងប្រយ័ត្ន នៅចន្លោះម៉ោង១០ព្រឹកដល់២រសៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

ជាទូទៅ ប្រសិនបើអ្នកចង់ដឹងពីកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV អ្នកអាចចូលមើលកម្មវិធីអាកាសធាតុនានាក្នុងទូរសព្ទ មុននឹងធ្វើដំណើរចេញទៅខាងក្រៅ។ ប៉ុន្តែថ្ងៃនេះ ខ្មែរឡូតនឹងលើកយកកម្មវិធីទូរសព្ទមួយដ៏ល្បីមកនិយាយ គឺ The Weather Channel ដែលមានបង្ហាញទាំងកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV និងផែនទីផងដែរ។ ចំណុចខុសប្លែកពីកម្មវិធីអាកាសធាតុដទៃទៀត គឺថាកម្មវិធី The Weather Channel មានបង្ហាញផែនទីនៃកម្រិតសន្ទស្សន៍កាំរស្មី UV ដែលព្យាករណ៍ប្រចាំម៉ោងនិងថ្ងៃ ងាយស្រួលឲ្យយើងដឹងពីគ្រោះថ្នាក់ និងត្រូវបង្ការខ្លួនទុកជាមុន។ អ្នកអាចទាញយកកម្មវិធីមួយនេះបាន ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ 

ដើម្បីឆែករកមើលកម្រិតសន្ទស្សន៍កាំរស្មីព្រះអាទិត្យ ​UV នៅលើផែនទីនៃកម្មវិធីមួយនេះ អ្នកទាំងអស់គ្នាត្រូវធ្វើដូចវិធីខាងក្រោម៖

១. ដំបូងអ្នកត្រូវចូលចុចលើពាក្យ Radar (រ៉ាដា)

https://s9.kh1.co/__image/w=650,h=1373,q=100/cd/cd309d107f0851a3682c3979f53d36cd2015223e.png

២. វានឹងនាំយើងចូលទៅកាន់ផែនទី បន្ទាប់មកចុចលើចំណុចពាក្យ Layers

https://s9.kh1.co/__image/w=650,h=1373,q=100/ee/ee38fe84af5303fd46ff3921637229537934703c.png

៣. រួចវានឹងនាំយើងទៅដល់ផ្ទាំងថ្មីមួយទៀត ដោយយើងត្រូវអូសរកមើលនិងចុចលើពាក្យ UV Index ហើយចេញទៅមើលផែនទីវិញ

https://s9.kh1.co/__image/w=650,h=1373,q=100/10/10f2bc401a246af37cdfead20a668c973f9b4b7e.png

ចូរចងចាំថា នៅពេលកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង ពួកយើងត្រូវរកវិធីការពារខ្លួន មុននឹងចេញទៅខាងក្រៅផ្ទះ ដូចជាស្លៀកសម្លៀកបំពាក់បិទជិត (អាវដៃវែងនិងខោជើងវែង) ពាក់មួកឬបាំងឆ័ត្រ ប្រើប្រាស់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារកម្ដៅថ្ងៃ និងព្យាយាមជ្រកនៅក្រោមម្លប់ឲ្យបានច្រើន៕

កម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នៅលើផែនទី ក្នុងកម្មវិធី The Weather Channel
កម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នៅលើផែនទី ក្នុងកម្មវិធី The Weather Channel
ការបង្ហាញកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នៅក្នុងកម្មវិធី The Weather Channel
ការបង្ហាញកម្រិតនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នៅក្នុងកម្មវិធី The Weather Channel
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T