ផ្អែមល្ហែមណាស់ ពិធីករ Ellen DeGeneres ប្រារព្ធខួបអាពាហ៍ពិពាហ៍១៣ឆ្នាំជាមួយភេទដូចគ្នាយ៉ាងមានក្តីសុខ

//s9.kh1.co/fe/fea4b7c13e05cc027a37148d42e5a9f3232fd961.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្នេហាមិនប្រកាន់ភេទ មើលតែគូ Ellen និង Portia ទៅស្រលាញ់គ្នា១៣ឆ្នាំហើយនៅតែមានក្តីសុខ។

បរទេស៖ ជាការពិតណាស់ Ellen និងតារាសម្តែងអូស្រ្តាលី Portia de Rossi បានណាត់ជួបគ្នាតាំងពីឆ្នាំ ២០០៤ ហើយបានរៀបការនៅខែសីហាឆ្នាំ ២០០៨ នៅពេលអាពាហ៍ពិពាហ៍ភេទដូចគ្នានេះត្រូវបានគេធ្វើឱ្យស្របច្បាប់នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ពិធីករដ៏ល្បីរបស់អាមេរិក Ellen DeGeneres និងតារាសម្តែងស្រី Portia de Rossi ផ្តល់ក្តីប្រាថ្នាផ្អែមល្ហែមជាមួយគ្នាក្នុងឱកាសខួបអាពាហ៍ពិពាហ៍របស់ពួកគេ។ ដោយថ្មីៗនេះ​ពិធីករស្រីអាយុ ៦៣ ឆ្នាំរូបនេះបានចែករំលែករូបថត Selfie ជាមួយដៃគូរបស់នាងនៅលើ Instagram នៅល្ងាចថ្ងៃទី ១៦ ខែសីហាដោយសរសេរថា៖ 

រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ Portia  ខ្ញុំជាស្ត្រីសំណាងបំផុតនៅលើពិភពលោកដែលបានរួមជីវិតនេះជាមួយអ្នក ។

Ellen DeGeneres

គួរបញ្ជាក់ផងដែរថា Portia de Rossi អាយុ ៤៨ ឆ្នាំក៏បានបង្ហោះរូបថតស្នេហាជាមួយ Ellen DeGeneres និងបានសម្តែងអារម្មណ៍បែបនេះថា៖

កាលពី ១៣ ឆ្នាំមុន ខ្ញុំបានរៀបការជាមួយសេចក្តីស្រឡាញ់នៃជីវិតរបស់ខ្ញុំរួចហើយ អ្វីៗនៅតែបន្តល្អប្រសើរឡើងជានិច្ច។

Portia de Rossi

សូមទស្សនារូបភាពខាងក្រោម៖

 Ellen  និង Portia
 Ellen និង Portia
 Ellen  និង Portia
 Ellen និង Portia
 Ellen  និង Portia
 Ellen និង Portia
 Ellen  និង Portia
 Ellen  និង Portia

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T